en     km
en     km

គ​.​ជ​.​ប​ ចាប់ផ្ដើម​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ឃុំ​បឹង​ប្រាំ​ ខេត្តបាត់ដំបង​

Share

ភ្នំពេញ៖គណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.បចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមការិយាល័យបោះឆ្នោតចំនួន ៩ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលថ្ងៃប្រកាសលទ្ធផលដំបូងគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតច្រើនជាងគណបក្សសង្គ្រោះជាតិ។

សកម្មភាពរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ខេត្តបាត់ដំបង នៅស្នាក់ការ គ .ជ.ប ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៧ ។
សកម្មភាពរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ខេត្តបាត់ដំបង នៅស្នាក់ការ គ .ជ.ប ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៧ ។

តាមសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ព័តមានវិទ្យុស្ដ្រី គ.ជ.ប បានចាប់ផ្ដើមរាប់សន្លឹកឆ្នោត ចំនួន ៣ការិយាល័យ ហើយដោយចំនួនសន្លឹកឆ្នោតនៃគណបក្សទាំងពីរ មានការប្រគៀកប្រកិតគ្នា ។

តាមលទ្ធផលដំបូងដែលប្រកាសដោយ គ.ជ.ប ថ្នាក់ឃុំសង្កាត់ បង្ហាញថា គណបក្សប្រជាជនទទួលបានសម្លេង ៦៣១ សម្លេង នាំមុខគណបក្សសង្គ្រោះជាតិ ២៣ សម្លេង ។ប៉ុន្ដែគណបក្សសង្គ្រោះជាតិ បានប្ដឹងឱ្យរាប់ឡើងវិញ ហើយគណបក្សនេះ បាននាំមុខគណបក្សប្រជាជនម្ដង ។ យ៉ាងនេះក្ដី គណបក្សប្រជាជនមិនសុខចិត្ត ក៏ប្ដឹងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប ។

កាលពីថ្ងៃម្សិលមិញ គ.ជ.ប បានរាប់សន្លឹកឆ្នោតឡើងវិញផងដែរ នៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយគណបក្សប្រជាជនកម្ពុជាឈ្នះគណបក្សសង្គ្រោះជាតិ ២ សម្លេង ដែលពីមុនគណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជន ៣សម្លេង៕

 

Share

Image
Image
Image