en     km
en     km

លោក សម រង្ស៊ី ទទួល​ភ្លើង​ខៀវ​ឲ្យ​ចូលស្រុក​ខ្មែរវិញ(មានសំឡេង)

Share

ភ្នំពេញ៖ នៅថ្ងៃពុធទី ១៤ មិថុនានេះ រាជរដ្ឋាភិបាលកម្ពុជាបានដកបម្រាមដែលរារាំងលោក សម រង្ស៊ី មិនឲ្យវិលត្រឡប់ មកប្រទេសកម្ពុជាវិញ។

ការសម្រេចចិត្តនេះធ្វើឡើងដប់ថ្ងៃក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ការបោះឆ្នោតដែលបង្ហាញ ពីសន្ទុះរបស់គណបក្សប្រឆាំង។

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី អតីតប្រធាន
គណបក្សសង្រ្គោះជាតិ

លោក សម រង្ស៊ី ដែលកំពុងស្ថិតក្នុងការនិរទេសខ្លួនដោយស្ម័គ្រចិត្តនៅក្រៅប្រទេសអាចនឹងរកឱកាសវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញបាន។

រាជរដ្ឋាភិបាលទើបតែបានចេញសេចក្តីសម្រេចមួយនៅថ្ងៃពុធនេះដើម្បីលុបចោលបម្រាមដែលរារាំងរូបលោកមិនឲ្យចូល ប្រទេសកម្ពុជា។

កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចមួយដោយបង្គាប់ទៅក្រសួងមហាផ្ទៃ ឲ្យ ចាត់វិធានការទប់ស្កាត់ អតីតប្រធានគណបក្សសង្គ្រោះជាតិក្នុងការវិលចូលមាតុប្រទេសវិញ។នៅក្នុងសេចក្តីណែនាំនោះ បានណែនាំឲ្យក្រុមដល់មន្រ្តីនានាឲ្យទប់ស្កាត់លោកសម រង្ស៊ី តាមផ្លូវអាកាស និងតាមបណ្តាច្រកព្រំដែននានា ដោយសំអាង ថាលោក សម រង្ស៊ី មានទោសទណ្ឌជាប់ខ្លួន។

នៅក្នុងសេចក្តីសម្រេចនៅថ្ងៃនេះ ទីស្តីការគណរដ្ឋមន្ត្រីបានជូនដំណឹងដល់អគ្គស្នងការនគរបាលជាតិនិងអគ្គនាយកនៃ នាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃស្តីពីការលុបចោលសេចក្តីសម្រេចកាលពីឆ្នាំមុន។

ទោះជាបែបនេះក្តីសេចក្តីសម្រេចចុងក្រោយនេះធ្វើឡើងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមិន បានបញ្ជាក់បើកផ្លូវឲ្យលោកសម រង្ស៊ី វិលត្រឡប់ចូលប្រទេសកម្ពុជាដោយមិនប្រឈមនឹងការចាប់ខ្លួននោះទេ។ លោកសម រង្ស៊ី ដែលបានចាកចេញពីប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៦ ខណៈដែលលោកត្រូវជាប់បណ្តឹងយ៉ាងហោចណាស់ចំនួន ប្រាំ ដែលប្តឹងដោយសម្តេចហ៊ុន សែន សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី ក្រសួងការបរទេស។ បណ្តឹងមួយចំនួនត្រូវតុលាការបើកសវនាការនិងបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដោយកំបាំង មុខ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិសាទរ ចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ។

«ឯកឧត្តម សម រង្ស៊ី គាត់ជាប្រជាពលរដ្ឋខ្មែរ គាត់មានសិទ្ធិ មានកាតព្វកិច្ចរស់នៅស្រុកខ្មែរ ហើយធ្វើការបំរើជាតិ បំរើពល រដ្ឋខ្មែរ ហើយលិខិតហ្នឹងយើងអបអរសាទរ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។

យ៉ាងណាលោកយឹម សុវណ្ណ មិនដឹងពីចេតនានយោបាយរបស់រដ្ឋាភិបាលចំពោះការប្តូរជំហរលើលោក សម រង្ស៊ី នៅពេល នេះនោះទេ។

ចំណែកលោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹម ត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក និយាយថា ការបើកផ្លូវឱ្យលោក សម រង្ស៊ី នេះជាសញ្ញាណមួយល្អប្រសើរ ហើយអ្នក នយោបាយក៏មានឪកាសប្រកួតប្រជែងស្មើភាពគ្នាក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោកសន្និដ្ឋានថា ការបើកផ្លូវឱ្យលោក សម រង្ស៊ី ចូលស្រុកវិញនេះ ទំនងអាចមានការសម្របសម្រួលផ្នែកនយោបាយណា មួយដូចអាណត្តិមុនដែរ ខណៈសំឡេងឆ្នោតឃុំសង្កាត់របស់បក្សប្រឆាំងមានការកើនឡើង។

«ក្រោយពីបោះឆ្នោត ២០១៣ មិនជាប់គាំងនយោបាយជិតមួយឆ្នាំ ហើយគណបក្សទាំងពីរហ្នឹងបានរៀបចំព្រមព្រៀងគ្នាមាន វប្បធម៌សន្ទនាហ្នឹង ហើយឥឡូវហ្នឹងអាចឈានមកចំណុចចាស់ហើយព្រោះអីគណបក្សប្រជាជនគាត់ហាក់ដូចជាសម្រប សម្រួលច្រើនដែរ លោកឃើញទេបក្សប្រជាជនធ្លាក់ច្រើន ហើយគណបក្សសង្គ្រោះជាតិមានការកើនឡើងការគាំទ្រ»។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ។

ការប្តូរជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះធ្វើឡើងដប់ថ្ងៃប៉ុណ្ណោះក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ និងក្រោយបន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសតាមវិទ្យុបរទេសថាលោកនឹងវិលត្រឡប់មក កាន់ ប្រទេស កម្ពុជាវិញដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។

អតីតប្រធានគណបក្សប្រឆាំង អះអាងថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញបើសិនជារដ្ឋាភិបាលលុបរបាំង មិនឲ្យរូបលោក វិលត្រឡប់មកកាន់កម្ពុជាវិញ នោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត និយាយថា ការដែលរដ្ឋាភិបាលចេញបញ្ជាបើកផ្លូវឲ្យអតីតប្រមុខ គណបក្សប្រឆាំងវិលត្រឡប់មកកម្ពុជាវិញនេះ គឺដើម្បីជៀសវាងកុំឱ្យលោក សម រង្ស៊ី ចោទប្រកាន់ថារដ្ឋាភិបាលឃាឃាំង លោកមិនឱ្យចូលស្រុក។

«ពីយប់មិញ សម រង្ស៊ី និយាយហើយថា យើងរារាំងគាត់បានគាត់មិនចូលស្រុក ឥឡូវនេះយើងលុបអាហ្នឹងចោលកុំឱ្យ សម រង្ស៊ី យកលេស តែខ្ញុំដឹងហើយថា សម រង្ស៊ី ជាមនុស្សកំសាកហើយវាមិនហ៊ានចូលទេ»។

លោក សម រង្ស៊ី ធ្លាប់បានអះអាងកាលពីពេលមុនថាលោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។ ប៉ុន្តែលោកបានខកខានទៅវិញ៕

Share

Image
Image
Image