en     km
en     km

សហគមន៍​អឺរ៉ុបជួយ ១.៥លានអ៊ឺរ៉ូ ដើម្បីលើកកម្ពស់សង្គមស៊ីវិល​នៅកម្ពុជា

Share

 

គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC នឹងបើកសម្ពោធគម្រោងស្តីពីការពង្រឹងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃពុធទី១៤ មិថុនា ស្អែកនេះ ក្នុងទីក្រុងភ្នំពេញ។

ccc

គម្រោងនេះមានតម្លៃ ១,៥លានអ៊ឺរ៉ូ ឬប្រមាណ៦លានដុល្លារអាមេរិកដែលជាជំនួយរួមគ្នា ពីសហភាពអ៊ឺរ៉ុប  និងអង្គការ Bread  for the World។

តាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា គម្រោងនេះមានរយៈពេល៤២ខែ ដោយចាប់ផ្តើមពីខែថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្ត គោលបំណងនៃការបង្កើតគម្រោងនេះ ដើម្បីលើកកម្ពស់បរិយាកាសប្រកបដោយអំណោយផលសម្រាប់សង្គមស៊ីវិលក្នុងប្រទេស ក៏ដូចជាពង្រឹងសមត្ថភាពរបស់អង្គការទាំងនេះឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេស៕

 

Share

Image
Image
Image