loader
បុរស​-២​នាក់​ត្រូវ​នាំ​ខ្លួន​

បុរស​ ២​នាក់​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់សត្វ​ស្វា​ពូជ​កម្រ​ (មានសំឡេង)

ភ្នំពេញ៖ បុរសជាអ្នកចម្ការពីរនាក់ត្រូវចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគីរីកាលពីថ្ងៃចន្ទ ពីបទសង្ស័យថាបានសម្លាប់សត្វស្វាកន្ទុយស ចំនួនពីរក្បាល។ ស្វាទាំងពីរក្បាលគឺជាសត្វស្ថិតក្រោមការគំរាមកំហែងនៃការផុតពូជដែលកំពុងស្ថិតក្រោមការការពារ។

ស្វាកន្ទុយស ដែលត្រូវបានសម្លាប់
ស្វាកន្ទុយស ដែលត្រូវបានសម្លាប់ ប្រភពរូបភាពពី wcs Cambodia

បុរសវ័យជាង ៥០ឆ្នាំ ម្នាក់និងបុរសម្នាក់ទៀតមានវ័យ ៤០ឆ្នាំ ក្នុងស្រុកកែវសីមាត្រូវបញ្ជូនទៅកាន់សាលាដំបូង ខេត្តមណ្ឌលគីរីនៅថ្ងៃចន្ទ ទី១២ ខែមិថុនា ក្រោមបទសង្ស័យថា បានសម្លាប់សត្វស្វាកន្ទុយស ចំនួនពីរក្បាល ក្នុងតំបន់អភិរក្សសត្វព្រៃ ជម្រកដែនសីមា។
សត្វស្វាកន្ទុយស ដែលជាសត្វត្រូវដាក់ក្រោមការការពារដោយសារតែសត្វប្រភេទនេះកំពុងទទួលរងការគំរាមកំហែងនៃការវិនាសផុតពូជ។

កាលពីថ្ងៃទី១០ ខែមិថុនា បុរសទាំងពីរដែលមានចំការនៅក្បែរជាប់នឹងតំបន់អភិរក្សសត្វព្រៃជម្រកដែនសីមា បានដើរចូលក្នុងតំបន់ហាមឃាត់ការប្រមាញ់នេះ ហើយបានបាញ់សម្លាប់សត្វស្វាកន្ទុយស ចំនួនពីរក្បាល។ ពីរថ្ងៃក្រោយមកសមត្ថកិច្ចខេត្តមណ្ឌលគីរី បានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់តុលាការនៅថ្ងៃនេះ។
kk
ស្នងការខេត្ដមណ្ឌលគិរី លោក តូច យ៉ុន  មានប្រសាសន៍ថា ការសម្លាប់សត្វព្រៃគឺជាទង្វើល្មើសច្បាប់ ហើយក្រុមការងាររបស់លោកបានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ ក្នុងការការពារសត្វព្រៃដែលនៅសេសសល់។ «យើងនឹងខិតខំបន្ដទៅលើអ្វីដែលវាមានបញ្ហា យើងនឹងការពារ ឲ្យបានប្រសើរ »។

តាមលោក អេង ម៉េងអ៊ី មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ បានឲ្យវិទ្យុស្ដ្រីដឹងថា បុរសទាំងពីរនាក់បានបំពានបំរាមការបរបាញ់សត្វក្នុងតំបន់ថែរក្សាសត្វព្រៃនេះ។  «ភាគច្រើនគេបាញ់សត្វ យកសម្រាប់ហូប ក៏ប៉ុន្ដែស្វាកន្ទុយស នេះ គេកម្រណាស់ ប៉ុន្ដែអ្វីដែលយើងឃើញភាគច្រើន គាត់បាញ់ស្វានេះ គឺយកក្រពះទៅលក់ ធ្វើជាឱសថបូរាណ»

ជុំវិញករណីនេះមន្ដ្រីតុលាការខេត្ដមណ្ឌលគិរី បានឲ្យវិទ្យុស្ដ្រីដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា សំណុំរឿងបាញ់សម្លាប់សត្វព្រៃក្នុងដែនអភិរក្សកំពុងស្ថតិក្នុងដំណើរការស៊ើបអង្កេតនៅឡើយ។
dh
សត្វស្វាកន្ទុយស គឺជាប្រទេសភេទសត្វព្រៃដែលត្រូវបានអង្គការ International Union for Conservation of Nature  (IUCN) ដាក់ក្នុងបញ្ជីក្រហម របស់ខ្លួនដើម្បីបញ្ជាក់ថាសត្វនេះ ជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសាកលលោក។

យោងតាមការរកឃើញរបស់អង្គការសមាគមអភិរក្សសត្វព្រៃ ប្រភេទស្វាកន្ទុយស នេះនៅលើពិភលោកមានតែនៅកម្ពុជានឹងប្រទេសវៀតណាមប៉ុណ្ណោះ។ ប្រទេសកម្ពុជាមានស្វាប្រភេទកម្រនេះរហូតដល់ជិត ២ម៉ឺនក្បាល។ ហើយពូជសត្វនេះមានតែនៅស្រុកកែវសីមា នៃខេត្តមណ្ឌលគីរីតែមួយគត់។ ចំណែកឯ ប្រទេសវៀតណាមមានសត្វស្វាកន្ទុយស ត្រឹមតែជាង ៥០០ក្បាលប៉ុណ្ណោះ។

យោងលើច្បាប់ស្តីពីតំបន់ការពារនៃព្រះរាជាណាចក្រកម្ពុជា ការបរបាញ់សត្វព្រៃ ប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចំនួនពី១-៥ឆ្នាំ និងអាចរងពិន័យជាប្រាក់ពី ១៥ ទៅ ១០០លានរៀល ឬស្មើនឹង ៣៧៥០ដុល្លារ ដល់២៥ ០០០ ដុល្លារអាមេរិក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x