loader
សកម្មជន-CNRP-ម្នាក់ត្រូវតុលាការដោះលែងវិញ

សកម្មជន CNRP ម្នាក់ត្រូវតុលាការដោះលែងវិញក្រោយ​ពី​បាន​ឃុំ​ខ្លួន​រយៈ​ពេល​មួយថ្ងៃ(មានសំឡេង)

ភ្នំពេញ៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានតុលាការដោះលែងជាបណ្តុះអាសន្ននៅព្រឹកថ្ងៃទី ១៣ មិថុនា នេះ បន្ទាប់ពីត្រូវបានបញ្ជូនខ្លួនទៅតុលាការកាលពីម្សិលមិញ ពាក់ព័ន្ធករណីចុះហត្ថលេខាលើឯកសារខុសច្បាប់។

ស្របគ្នានេះដែរអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអំពាវនាវឱ្យបេក្ខជន មេឃុំ ចៅសង្កាត់ និងសកម្មជនបក្សឲ្យប្រុង ប្រយត្ន័ខណៈលទ្ធផលបោះឆ្នោតឃុំសង្កាត់មិនទាន់ប្រកាសជាផ្លូវការ។

លោក ទុយ ចាន់ វ័យ ៧០ឆ្នាំ នៅភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានតុលាការដោះលែងជាបណ្តុះអាសន្នវិញហើយនៅព្រឹកថ្ងៃនេះ។
លោក ទុយ ចាន់ វ័យ ៧០ឆ្នាំ នៅភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានតុលាការដោះលែងជាបណ្តុះអាសន្នវិញហើយនៅព្រឹកថ្ងៃនេះ។រូបភាពពីFresh News

សកម្មជនមូលដ្ឋានវ័យចំណាស់មួយរូបរបស់គណបក្សសង្គ្រោះជាតិត្រូវសាលាដំបូងខេត្តបាត់ដំបងសម្រេចដោះលែងជា បណ្តោះអាសន្ននៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវចាប់ឃាត់ខ្លួនអស់រយៈពេល២៤ម៉ោង។

លោក ទុយ ចាន់ វ័យ ៧០ ជាប្រជាពលរដ្ឋក្នុងភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន កាលពីព្រឹកថ្ងៃចន្ទ័ទី១២ ខែមិថុនា បន្ទាប់ពីរូបលោកបានចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋដើម្បី បញ្ជាក់ថា ពួកគេ គឺជាជនក្រីក្រ។

កងសមត្ថកិច្ចបានរកឃើញថាសកម្មជនបក្សប្រឆាំងរូបនេះបានចុះហត្ថលេខាលើឯកសារខុសច្បាប់ជំនួសមេភូមិបន្ទាប់ពី មានការពឹងពីអ្នកភូមិ។

កងសមត្ថកិច្ចបានបញ្ជូនរូបលោកទៅកាន់តុលាការនៅថ្ងៃដដែលនោះដែរ។ ប៉ុន្តែតុលាការបានសម្រេចបញ្ជូនត្រឡប់មក កាន់ស្នងការដ្ឋាននគរបាលខេត្តវិញ។

លោក ប៉ុង យុទ្ធសុធារ៉ា ព្រះរាជអាជ្ញាខេត្តបាត់ដំបង បានប្រាប់វិទ្យុស្រ្តីFM ១០២ ថាបញ្ជាក់ថាការដោះលែងសកម្មជនគណ បក្សសង្គ្រោះជាតិ លោក ទុយ ចាន់ នៅពេលនេះគ្រាន់តែជាការដោះលែងបណ្តោះអាសន្នតែប៉ុណ្ណោះ។ហើយលោកទុយ ចាន់ នឹងស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្រុមសមត្ថកិច្ច។

«យើងនៅពិនិត្យកិច្ចការនេះបន្តទៀត អញ្ចឹងយើងដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញសិន»។

ឃុំវត្តតាមឹម ជាឃុំមួយក្នុងចំណោមឃុំជាច្រើននៅក្នុងខេត្តបាត់ដំបង ដែលគណបក្សសង្គ្រោះជាតិឈ្នះគណបក្សប្រជាជន កម្ពុជាក្នុង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ មិថុនាឆ្នាំ ២០១៧។

ការទទួលបានសំឡេងគាំទ្រច្រើនអាចធ្វើឲ្យសកម្មជនមូលដ្ឋានរបស់គណបក្សប្រឆាំងយល់ថាអាចនឹងនាំឲ្យការផ្លាស់ប្តូរ ដំណែងមេភូមិផងដែរ។

លោក ទុយ ចាន់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកចុះហត្ថលេខាឱ្យអ្នកភូមិរូបនោះ ក៏ព្រោះតែពលរដ្ឋរូបនោះ ត្រូវ ការប័ណ្ណក្រីក្រទៅមន្ទីរពេទ្យ ចៃដន្យមេភូមិមិននៅផ្ទះ លោកក៏សម្រេចចុះហត្ថលេខាជំនួសតែម្តងទៅ។

អធិការស្រុកសង្កែលោក ស៊ុន សុវណ្ណ បញ្ជាក់ថាការឈានទៅឃាត់ខ្លួនលោក ទុយ ចាន់ នេះ គឺបន្ទាប់ពីមានពាក្យបណ្តឹង ពីលោក នាង ជាមេភូមិអន្លង់ល្វា ដែលកំពុងស្ថិតក្នុងដំណែង។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បនសំដែងការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនមូលដ្ឋាន របស់គណបក្សរបស់លោក។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។

តែយ៉ាងណា លោកក៏សុំអំពាវនាវឱ្យបេក្ខជន និងសកម្មជនគណបក្សសង្គ្រោះជាតិ រក្សាភាពស្ងៀមស្ងាត់មួយដើម្បីជៀស វាងការចោទប្រកាន់ ដោយរងចាំការប្រកាសសុពលភាពត្រឹមត្រូវតាមផ្លូវច្បាប់។

«រឿងខ្លះជាបញ្ហារឿងតួនាទីតូចតាចកំប៉ិកកំប៉ុក។ យើងដឹងស្រាប់ហើយ ថាគ្នានៅស្រុកស្រែហ្នឹងជួនកាលកម្រិតយល់ ដឹង គា្នយ៉ាងម៉េច ដូច្នេះយើងចេះតែធ្វើការចោទប្រកាន់គ្នា បន្លំឯកសារស្អីណា តែខ្ញុំមិនចង់និយាយអីទៀតទេ ព្រោះគេបានដោះ លែងហើយ អាហ្នឹងជាសេចក្តីសម្រេចដ៏ត្រឹមត្រូវហើយ»។

លទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ បានបង្កាញថា គណបក្សប្រជាជនកម្ពុជាទទួល បានក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាង១១៥០មកគ្រប់គ្រង។ ហើយគណបក្សសង្គ្រោះជាតិទទួលបានអសនៈក្រុម ប្រឹក្សាឃុំ សង្កាត់ជិត៥០០៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x