en     km
en     km

មេ​បក្ស​ប្រឆាំង​នៅ​រុ​ស្ស៊ី​ ត្រូវ​បាន​កាត់ទោស​ ៣០​ថ្ងៃ​

Share

មូស្គូ៖ មេដឹកនាំបក្សប្រឆាំងនៅប្រទេសរុស្ស៊ីលោក Alexei Navalny  ត្រូវបានកាត់ទោស រយៈពេល ៣០ថ្ងៃ ក្រោមបទ រំលោភច្បាប់បាតុកម្ម។ តាមបណ្ដាញផ្សាយព័ត៌មាន BBC មេបក្សប្រឆាំងរូបនេះត្រូវបានឃុំខ្លួននៅឯលំនៅឋានរបស់លោកនៅទីក្រុងមូស្គូ កាលពីយប់ថ្ងៃចន្ទ ។

មេបក្សប្រឆាំងនៅរុស្ស៊ី
មេបក្សប្រឆាំងនៅរុស្ស៊ី

អំឡុងនៃការឃុំខ្លួនមេបក្សប្រឆាំងនេះ បានបង្កឲ្យមានការផ្ទុះការតវ៉ានៅទូទាំងប្រទេស។ ចំពោះការប្រមូលផ្ដុំនៅទីក្រុងមូស្គូវិញ ប៉ូលីសបង្ក្រាបកុបកម្ម បានប៉ះទង្គិចជាមួយបាតុករ។
យ៉ាងណាក៏ដោយតុលាការនៅទីក្រុងមូស្គូ បានប្រកាសសាលក្រមផ្ដន្ទាទោសមេបក្សប្រឆាំងរូបនេះឲ្យមានទោស ៣០ថ្ងៃ។ តែលោក Alexei Navalny បាននិយាយថា សូម្បីតែមេធាវីរបស់លោកត្រូវការពារក្ដី លោក ក៏ត្រូវបានតុលាការបដិសេធដែរ ។

បាតុកម្មនៅទូទាំងប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញ បានប៉ះទង្គិចជាមួយប៉ូលីស ហើយយ៉ាងតិចណាស់បាតុករ ៨២៥នាក់ត្រូវបានឃុំខ្លួន។ នៅប្រទេសរុស្ស៊ីមេបក្សប្រឆាំងរូបនេះ គឺជាអ្នកនយោបាយម្នាក់គត់ដែលត្រៀមខ្លួនធ្វើជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ហើយគូរប្រកួតរបស់លោកគឺ ប្រធានាធិបតីបច្ចុប្បន្ន ប្លាឌីមៀ ពូទីន ៕ BBC

Share

ព័ត៌មានទាក់ទង

Image