loader

នាយក​រដ្ឋមន្ត្រី​ប៉ា​គីស្ថាន​ឡើង​តុលាការ​រឿង​ប្រពន្ធ​កូន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

អ្នកនាំពាក្យក្រសួងត័ព៌មានប៉ាគីស្ថាន និយាយថា នាយករដ្ឋមន្ត្រី Nawaz Sharif បាននឹងឡើងតុលាការកំពូលតាមការកោះហៅរបស់ក្រុមស៊ើបអង្កេតដោយសារគ្រួសាររបស់នាយករដ្ឋមន្ត្រីនេះ ត្រូវបានចោទពីបទលាងលុយកង្វក់និងកាន់កាប់ភាគហ៊ុនផ្ដាច់មុខ។

រូបលោក Nawaz Sharif នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន ។ រូបភាពពីBBC ។
រូបលោក Nawaz Sharif នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន។ ( រូបភាពពីBBC )

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន Marriyum Aurangzeb និយាយថាលោក Nawaz Sharif នឹងឡើងតុលាការករណីនេះ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ តុលាការកំពូលបានទទួលពាក្យបណ្ដឹងនេះ ជាច្រើនខែមកហើយគឺតាំងពីដើមឆ្នាំ ២០១៧។

កាលពីសប្ដាហ៍មុន កូនប្រុសម្នាក់របស់លោកSharif ត្រូវបានតុលាការកោះហៅមកសាកសួររួចហើយក្នុងសំណុំរឿងនេះ ។
ទាក់ទិននឹងរឿងនេះ បក្សប្រឆាំងបានទាមទារឱ្យ លោកSharif លាលែងពីតំណែង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x