en     km
en     km

សម្តេច​ហ៊ុន​សែន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​១៤​ មិថុនា​

Share

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាន បង្ហោះ សារអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជន តាមបណ្តាគ្រឹះស្ថាន សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជន នានាឲ្យជួយបន្តបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។ការអំពាវនាវរបស់ នាយករដ្ឋមន្ត្រីធ្វើឡើងនៅមុនការទិវាបរិច្ចាគឈាមពិភពលោក ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៧ នេះ។

សម្ដេចហ៊ុនសែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។
សម្ដេចហ៊ុនសែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៥ កុម្ភៈ នេះ ។

សម្តេចហ៊ុន សែន មានប្រសាសន៍ថា ការបរិច្ចាគឈាមគឺដូចជាការជួយសង្គ្រោះដល់បងប្អូនអ្នកដែលមានជំងឺច្រើន រួមទាំងកុមារតូចៗកំពុងត្រូវការសង្គ្រោះបន្ទាន់។ ទិវាបរិច្ចាគឈាមពិភពលោក នឹងធ្វើ ឡើងនៅទីតាំងអគារថ្មីនៃមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ជិត មន្ទីពេទ្យរុស្សី។ ក្នុងព្រឹត្តិការណ៍នេះសម្តេចក៏រំពឹងថា និងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមប្រមាណ ៦០០នាក់។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានសរសើរយុវជនយុវនារីដែលបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ឋនាការជិះកង់បរិច្ចាគឈាមកាលពីព្រឹកថ្ងៃទី ១១ មិថុនា៕

 

Share

Image
Image
Image