en     km
en     km

អ្នកជំនាញ​៖​គម្រោង​សេដ្ឋកិច្ច​៤,០​ ត្រូវ​ផ្ដោត​លើ​ឧស្សា​កម្ម​បែប​ទំនើប​

Share

ថៃ៖ជំនាញថា រដ្ឋាភិបាលថៃត្រូវបង្កើនបន្ថែមទៀតនូវភាពបប៉ិនប្រសប់ទើបសម្រេចបានផែនការ៤,០ ដែលជាការវាស់សន្ទុះសេដ្ឋកិច្ចតាមចក្ខវិស័យនៃឧស្សាហកម្មបែបបច្ចេកវិទ្យាថ្មី។

តំបន់ឧស្សាហកម្មរបស់ប្រទេសថៃ ។ រូបភាពី Bakong post .com
តំបន់ឧស្សាហកម្មរបស់ប្រទេសថៃ ។ រូបភាពី Bakong post .com

សាស្ត្រាចារ្យវិស្វកម្មសំណង់ស៊ីវិលនិងរចនាសម្ព័ន្ធ លោក Methi Wecharatana បាននិយាយថា ផែនការ ៤,០ នោះនឹងមិនបានការអ្វីទាំងអស់សម្រាប់ប្រទេស ដោយសារតែកង្វះយុទ្ធសាស្ត្រ និងកង្វះពេលវេលាច្បាស់លាស់ ក្នុងការសម្រេចនូវគម្រោងនេះ។

លោកសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា៖ «គម្រោងនេះ នឹងជួយការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសថៃ ក៏ប៉ុន្តែរដ្ឋាភិបាល មិនបមានផែនការរឹងមាំដើម្បី ធ្វើឱ្យសម្រេចគោលបំណងនេះទេព្រោះពុំមានតារាងពេលវេលាជាក់លាក់ហើយ ៣ទៅ៥ឆ្នាំក្រោយទៀតក៏មិនធ្វើឱ្យប្រសើរដែរ»។

គម្រោងសេដ្ឋកិច្ច៤,០គឺជាផែនការដែលជំរុញឲ្យប្រទេសថៃធ្វើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្ឡួន និងជួយទាញប្រទេសនេះឲ្យផុតពីគន្លាតនៃប្រាក់ចំណូលមិនទៀងទាត់។

ផែនការ ៤,០អំពីការអភិវឌ្ឍប្រទេសថៃត្រូវបានផ្តោតលើវិស័យឧស្សាហកម្មជាគោលដៅសំខាន់ជាងគេ គឺមាន ១០គោលដៅធំ ហើយត្រូវបានចែកជាពីរផ្នែក គឺការអភិវឌ្ឍវិស័យឧស្សាហកម្មដែលមានស្រាប់និង ឧស្សាហកម្មបែបវិទ្យាសាស្ត្រ ដូចជាវិស័យ    អេឡិចត្រូនិចដែលនាំឱ្យវិស័យទេសចរណ៍មានចំណូលខ្ពស់ និងមួយទៀត គឺ វិស័យកសិកម្ម៕

Share

Image
Image
Image