en     km
en     km

សម្ដេច​ ហ៊ុន​ សែន​៖​ វិស័យ​ទេសចរណ៍​នឹង​ផ្ដល់​ការងារ​៨០​ម៉ឺន​ កន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​(មានសំឡេង)

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងឱ្យដឹងថា សន្ទុះវិស័យទេសចរណ៍ កម្ពុជា មានការកើនឡើង ៥ភាគរយ នៅឆ្នាំ២០១៦ ហើយវិស័យទេសចរណ៍នេះនឹងមានការកើនឡើងបន្ដ នៅឆ្នាំ ២០១៧ រហូតដល់ ឆ្នាំ២០២០ ។ សម្ដេចអះអាងថា តាមរយៈនេះនឹងជួយផ្ដល់ឱកាសការងារបាន៨ម៉ឺនកន្លែង។ ព័ត៌មាននេះ ជូនសេចក្ដីរាយការណ៍ដោយ កញ្ញាជុំ ជោគជាតា !

សម្ដេច ហ៊ុន សែន ថ្លែង នៅក្នុងសន្និសីទអន្ដរជាតិស្ដីពីទេសចរណ៍ប្រកបដោយនិរន្ដរភាព និងទីក្រុបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ « ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នៅខេត្តសៀម ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧។
សម្ដេច ហ៊ុន សែន ថ្លែង នៅក្នុងសន្និសីទអន្ដរជាតិស្ដីពីទេសចរណ៍ប្រកបដោយនិរន្ដរភាព និងទីក្រុបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ « ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នៅខេត្តសៀម ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧។

ក្នុងសន្និសីទអន្ដរជាតិស្ដីពីទេសចរណ៍ប្រកបដោយនិរន្ដរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ « ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នៅខេត្តសៀម ថ្ងៃទី ១២ មិថុនា សម្ដេចព្យាករណ៍វិស័យទេសចរណ៍សម្រាប់ឆ្នាំ២០១៧ ខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្ដរជាតិ ប្រមាណ ៥លាន ៥សែននាក់។

តាមរបាយការណ៍ដែលសម្ដេច ហ៊ុន សែន បានអាននៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិ គឺនៅឆ្នាំ ២០២០កម្ពុជារំពឹងទុកថា មានការកើនឡើងនូវភ្ញៀវទេសចរណ៍ដល់៧លាននាក់ ដែលនឹងផ្ដល់ប្រាក់ចំណូលសរុបប្រមាណ ៥ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារប្រមាណ ៨០ម៉ឺនកន្លែង ។

សម្ដេច ហ៊ុន សែន ៖«ការព្យាករណ៍សម្រាប់ឆ្នាំ ២០១៧ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្ដរជាតិប្រមាណ ៥លាន ៥សែននាក់ នឹងនៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថា នឹងមានការកើនឡើងនូវភ្ញៀវទេសចរណ៍ដល់ ៧លាននាក់ ដែលនឹងផ្ដល់ប្រាក់ចំនូលសរុប ប្រមាណ ៥ពាន់លានដុល្លារ នឹងអាចបង្កើតឱកាសការងារប្រមាណ ៨០ម៉ឺនកន្លែង»។

តាមសម្ដេច ហ៊ុន សែន ដដែល វិស័យទេសចរណ៍ ជាកម្លាំងសេដ្ឋកិច្ចនិងសង្គម ដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ រួមចំណែកកាត់បន្ថយការកើនឡើងនៃកំដៅភពផែនដី។ ជាវិស័យដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ផងដែរ ។ជាក់ស្ដែង ឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ពិភពលោកមានចំនួន ១២៣៥ លាននាក់ ហើយនៅឆ្នាំ ២០១៥ អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរណ៍ចំនួន ១០១៦ លាននាក់ កើនឡើង ៦,៥ ភាគរយ ហើយចំនួននេះនឹងកើតបន្ថែមទៀតនៅក្នុងបណ្ដាឆ្នាំខាងមុខ។

នៅក្នុងសន្និសីទដែលមានការចូលរួមពីសំណាក់អង្គការយូណេស្កូ រួមទាំងមន្ដ្រីជាតិ និងអន្ដជាតិ ដែលជាដៃគូរពាក់ព័ន្ធ សម្ដេច ហ៊ុន សែន បានលើកឡើងថា ទេសចរណ៍ គឺតំបន់និមួយៗ ត្រូវមានទំនាក់ទំនងស្មើៗគ្នា និងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកទីផ្សារក្នុងវិស័យទេសចរណ៍ ហើយផលិតផលនិងសេវាកម្មទេសចរណ៍ ក៏ទាមទារឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់។

តាមសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បច្ចុប្បន្នកម្ពុជាគឺកំពុងយកចិត្តទុកដាក់ខ្ពស់លើវិ ស័យទេសចរណ៍ ដំណាលគ្នាទៅនឹងកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ និងសណ្ដាប់ធ្នាប់ ។

សម្ដេច ហ៊ុន សែន៖ «ទន្ទឹមនឹងនេះ កម្ពុជាបានកំណត់ច្បាស់ ថា កម្ពុជាជាគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដ៏ល្អប្រកបដោយភាពទាក់ទាញក្នុងតំបន់អង្គរ សម្បត្តិបេតិកភណ្ឌអរូបិយ ភាពស្អាតនៃតំបន់ឆ្នេរសមុទ្រ ភាពបៃតងនឹងធម្មជាតិ ភាពរុសរាយរាក់ទាក់នៃប្រជាជកម្ពុជាជាដើម។ នេះ គឺជាមោទនភាពរបស់កម្ពុជា ដើម្បីបង្ហាញទៅដល់ពិភពលោកថា រាជាណាចក្រកម្ពុជាគឺជាព្រះរាជាណាចក្រនៃវប្បធម៌» ។

ជុំវិញការ ព្យាករណ៍វិស័យទេសចរណ៍ថានឹងមានការកើនឡើងនៅឆ្នាំ ២០១៧ និងឆ្នាំ ២០២០ លោក បណ្ឌិត មាសនី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា វិស័យទេសចរណ៍គឺពិតជាមានការកើនឡើងមែន។ ប៉ុន្ដែ បើមើលឃើញពីភាពជាក់ស្ដែងដែលថាអាចជួយបង្កើតការងារ និងជួយដល់ជីវភាពរបស់ពលរដ្ឋនោះ គឺ មិនទាន់លក្ខណៈទូលំទូលាយនៅឡើយទេ។

តាម លោក បណ្ឌិត មាស នី បន្តថា បើចង់អោយវិស័យទេសចរណ៍មានភ្ញៀវទេសចរកាន់តែច្រើន ហើយជួយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរជាងនេះ គឺ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ធ្វើផ្លូវថ្នល់និងអភិវឌ្ឍន៍បន្ថែមទៀតទៅលើតំបន់ទេសចរណ៍ទាំងនោះ ក៏ដូចជា ទាញយកចំនូលដែលបានមកពីភ្ញៀវទេសចរឱ្យទៅដល់ពលរដ្ឋក្រីក្រនៅក្នុងតំបន់ទេសចរណ៍ទាំងនោះផងដែរ។

លោក បណ្ឌិត មាសនី៖« វាកើនវាច្បាស់ជាកើនហើយ ហើយវាជារឿងសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ កុំអោយអង្គុយចាំតែយកលុយ ហើយមិនព្រមអភិវឌ្ឍន៍នៅក្នុងតំបន់នោះ។ បើយើងមើលទៅក្នុងទីតាំងតំបន់សៀមរាប ក្នុងទីរួមខេត្តវាមិនទាន់សមស្របទៅជាទីរួមខេត្តទេសចរណ៍ទេ ហើយយើងឃើញថានៅផ្លូវថ្នល់មិនទាន់បែងចែកបានស្អាត ហើយពិសេសគឺការបែងចែកទ្រព្យធននៅក្នុងតំបន់អង្គរនេះ យើងដឹងហើយថា សៀមរាបអង្គរនេះជាតំបន់មួយដែលអ្នកភូមិមានភាពក្រីក្រជាងខេត្តដ៏ទៃ បើប្រៀបធៀបទៅខេត្តដទៃ»។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា គំនិតផ្តួចផ្តើមនៃខ្សែក្រវ៉ាត់មួយផ្លូវមួយដែលចិន ជាម្ចាស់វេទិកា នឹងជួយរួមវិភាគទានដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។វិស័យទេសចរណ៍គឺជាជន្ទល់សេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០១៦ វិស័យនេះបាននាំចំណូលសម្រាប់កម្ពុជាចំនួន៣,៦ពាន់លានដុល្លារឬស្មើនឹង១៣ភាគរយនៃផលិតផលដុលសរុបរបស់ប្រទេសក្រីក្រនេះ។ មានទេសចរណ៍បរទេសជាង ៥លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុនៗ។
វិស័យនេះ កម្ពុជារំពឹងថាទេសចរណ៍បរទេសនឹងកើនដល់៥,៤លាននាក់នៅឆ្នាំ២០១៧នេះ៕

Share

Image
Image
Image