loader

កម្ពុជា​នាំ​អង្ករ​ចេញ​កើន​ ១០​ភាគរយ​ដើមឆ្នាំ​នេះ​

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបាននាំអង្ករចេញបានជាង ២៥ម៉ឺន ៧ពាន់តោន។ គឺស្មើនឹងកំណើន ១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ របស់ក្រសួងពាណិជ្ជកម្ម អង្ករទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៥៧។ ប្រទេសដែលទិញអង្ករកម្ពុជាច្រើនជាងគេគឺប្រទេសចិន ប្រទេសបារាំង និងប្រទេសប៉ូឡូញ។ របាយការណ៍បញ្ជាក់បន្ថែមថាគ្រាន់តែប្រទេសចិនមួយ បានទិញអង្ករកម្ពុជាចំនួនជិត ៩ម៉ឺនតោន ស្របពេលដែលប្រទេសបារាំងនាំអង្ករពីកម្ពុជាចំនួនជាង ៣ម៉ឺន ៣ពាន់តោន និងប៉ូឡូញទិញអង្ករកម្ពុជាជាង ២ម៉ឺន ៣ពាន់តោន។

ប្រទេសកម្ពុជាបានដាក់គម្រោងសម្រាប់នាំអង្ករចេញឲ្យបាន ១លានតោនរហូតដល់ឆ្នាំ២០១៥។ ប៉ុន្តែការប្តេជ្ញាចិត្តនេះបានខកខានទៅវិញដោយសារសមត្ថភាពផលិតនិងការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។

ប្រទេសចិនធ្លាប់បានសន្យាថា នឹងទិញអង្ករពីកម្ពុជារហូតដល់ចំនួន ៣០ម៉ឺនតោននៅឆ្នាំ២០១៨។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាផលិតស្រូវបាន ៩លានតោនក្នុងមួយឆ្នាំៗ។ ក្នុងចំណោមទិន្នផលនេះ កម្ពុជាសល់ស្រូវប្រមាណ ៣លានតោន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក ឌិត ទីណា ៖ ក្រសួងកសិកម្ម មិនអាចក្លាយជាគ្រូទាយលើផលិតផលកម្មនោះទេ

លោក ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប[...]

សមាគមអ្នកផ្គត់ផ្គង់ជ្រូក៖ បញ្ហាតម្លៃជ្រូកនៅកម្ពុជាតែងកើតឡើងដោយសារមន្ត្រីរដ្ឋាភិបាលចូលលូកដៃ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងថា ការឡ[...]

អង្គការសហប្រជាជាតិ នឹងចូលរួមក្នុងយុទ្ធនាការ សុវត្ថិភាពការដឹកជញ្ជូនកម្មករនៅកម្ពុជា

អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x