loader
ព្រះមហាក្សត្រ​ត្រាស់​បង្គាប់

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​លោក​ ញឹក​ ប៊ុ​ន​ឆៃ​

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្ដម សីហមុនី បានចេញព្រះរាជត្រឹត្យ ត្រាស់បង្គាប់បញ្ចប់តំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី
ព្រះមហាក្សត្រ នរោត្ដម សីហមុនី

យោងតាមព្រះរាជត្រឹត្យដែលចុះកាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ បញ្ជាក់ថា ការត្រាស់បង្គាប់របស់ព្រះមហាក្សត្ររួមមាន មាត្រា០១ គឺបញ្ចប់មុខតំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ដ្រី និងមាត្រា០២ ត្រាស់បង្កាប់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្ដព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរួបរួមជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរួបរួមជាតិ

លោក ញឹក ប៊ុនឆៃ បច្ចុប្បន្នគឺជាប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទទួលបានមួយមេឃុំ ក្រោយពីការរាប់សន្លឹកឆ្នោតបឋមនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីការបោះឆ្នោតចប់នៅម៉ោង ៣រសៀលថ្ងៃដដែល។

លោក ញឹក ប៊ុនឆៃ ដែលមានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ ស្ថិតនៅភូមិ តាអុងខាងលិច ឃុំស្វាយចេក ស្រុកថ្មពួក ដែលគ្មានសុបិនចង់ក្លាយជាអ្នកនយោបាយរូបនេះ ធ្លាប់បានក្លាយជាប្រមុខរដ្ឋស្តីទីម្តង កាលពីខែកក្កដា ឆ្នាំ២០០៤ ព្រោះតែលោកបានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលមាន៧ មាត្រា ដើម្បីធានាពីដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ហើយបញ្ចប់ការជាប់គាំងផ្នែកនយោបាយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x