en     km
en     km

បុរស​ម្នាក់​ជាប់​ព​ន្ធនាគារ ៣៥​ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះ​ចេស្តា​ស្ដេច​ថៃ​

Share

ទីក្រុងបាំងកក៖ បុរសជនជាតិថៃវ័យ ៣៤ឆ្នាំម្នាក់ត្រូវបានកាត់ឱ្យមានទោសជាប់ពន្ធនាគារ៣៥ឆ្នាំ កាលពីថ្ងៃសុក្រ ដោយសារបុរសនោះបាន ជេរប្រមាថ ញាតិវង្សានុវង្សព្រះមហាក្សត្រ ដោយសារដៀលត្មិះដល់រាជានិយមនៃប្រទេសថៃ ។

thai

តុលាការយោធារបស់ប្រទេសថៃបាន កាត់ទោស ដល់បុរសវ័យ៣៤ ឆ្នាំនេះ ក្នុងករណីប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ ដោយបង្ហោះរូបភាពនិង វីឌីអូឃ្លីប។

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ ឆ្នាំ ក្នុងមួយករណី ហើយសរុបទាំងអស់គាត់ត្រូវកាត់ទោស ៧០ ឆ្នាំ ក៏ប៉ុន្តែគាត់ត្រូវបាន បន្ថយស្ថានទំងន់ទោសមកត្រឹម ពាក់កណ្តាលដោយសារគាត់ទទួលសារភាព» ។នេះបើយោងតាមលោក មេធាវី Yingcheep Atchanont ។

រាជាណាចក្រថៃ មានច្បាប់ រាជវង្ស ដែលហាមប៉ះពាល់កិត្តិយសរាជវង្ស ហើយមានមនុស្សជាច្រើននាក់ហើយ ត្រូវបានកាត់ទោស ក្នុងនោះមានទាំងជនបរទេសផងដែរ៕
ប្រភព:CNA

 

Share

Image
Image
Image