en     km
en     km

បក្សប្រឆាំងនៅអង់គ្លេសប្រមូលផ្ដុំគ្នា បង្ខំឱ្យនាយករដ្ឋមន្ត្រី Theresa May លាពីតំណែង!

Share

គួរឱ្យមោទនភាព ដែលប្រទេសអង់គ្លេស ឈ្លោះគ្នា ហើយ រកដំណោះស្រាយតាមរយៈការបោះឆ្នោត។ ក្នុងការបោះឆ្នោត សភាមុនអាណត្តិ លទ្ធផល បង្ហាញថា បក្សកាន់អំណាចនៅ ប្រទេស អង់គ្លេស របស់ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May រងក្ដីអាម៉ាស់ ដោយ ចាញ់ឆ្នោត ធ្វើឱ្យបាត់សំឡេងសភា ភាគច្រើន ទៅបក្សប្រឆាំង។ ហេតុផលនេះនាំឱ្យ លោក ស្រី ប្រឈមមុខនឹងការពិបាកធ្វើសេចក្ដី សម្រេច បញ្ហាប្រទេសជាតិ បើ បក្សប្រឆាំង មិនយល់ព្រម។ ហេតុនេះ ហើយ បក្សប្រឆាំងដែលមានអំនួតបានគាបសង្កត់លោក ស្រី ឱ្យលាលែងពីតំណែង។  

លោកស្រី ថេរីសាមេ
លោកស្រី ថេរីសាមេ

ក្រុងឡុងដ៍៖ បន្ទាប់ពី បាត់បង់សម្លេងភាកច្រើននៅក្នុងរដ្ឋសភា ដោយសារការបោះឆ្នោតមុនអាណត្តិ នាយករដ្ឋមន្ត្រីទើប ចូលកាន់តំណែង Theresa May ប្រឈមមុខនឹងការបង្ខំឲ្យលាលែងពីតំណែង ដោយក្រុមប្រឆាំងកំពុងគាបសង្កត់លោកស្រី យ៉ាងខ្លាំង។

តាមលទ្ធផលនៃការបោះឆ្នោត គឺគណបក្សរបស់លោកស្រី ទទួលបានសម្លេង ៣០៨ អាសនៈ ក្នុង អាសនៈ៦៥០ ដែល បញ្ជាក់ថា គណបក្សរបស់លោកស្រីបានបាត់បង់ អាសនៈជាច្រើនទៅឲ្យគណបក្សប្រឆាំង។ មានន័យថា គណបក្ស ប្រឆាំង បានប្រមូលផ្តុំ កម្លាំង ៣៤០ អាសនៈ ដែលជាសម្លេងភាគច្រើនក្នុងសភា ងាយផ្តួលរំលំលោកស្រីជានាយករដ្ឋមន្រ្តី។

មេដឹកនាំគណបក្សការងារដែលជាគណបក្សប្រឆាំងធំជាងគេ នៅអង់គ្លេស គឺ លោគ Jeremy Corbyn បានបង្ខំ ឲ្យលោកស្រី ចុះចេញពីតំណែង។ មេបក្សប្រឆាំងរូបនេះ បាននិយាយថា លោកស្រី Theresa May គួរចុះចេញពីតំណែង ដើម្បីផ្តល់ឱកាស ឲ្យអ្នកជំនាន់ថ្មីមកដឹកនាំរដ្ឋាភិបបាលជំនួស ។ មេបក្សប្រឆាំងរូបនេះ  បានបញញជាក់ទៀតថា ការបាត់បង់លសម្លេងភាគ ច្រើននៅក្នុងរដ្ឋសភាក៏បាត់បង់ទំនុកទុកចិត្តផងដែរពីពលដ្ឋ និង រដ្ឋសភា។

ការបោះឆ្នោតនេះ គឺជាពេលវេលាមួយ ថ្មីទៀត បន្ទាប់ពីប្រទេសអង់គ្លេស បាន ដកខ្លួនចេញពី សហភាពអឺរ៉ុបតាមរយៈការ បោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស់។ ដោយសាររឿងនេះ បាននាំឱ្យមានការបោះឆ្នោត មុនអាណត្តិរបស់សមាជិកសភា។ តែនៅពេលជាមួយគ្នានេះ ក្រុមប្រជាធិបតេយ្យ និយម សហភាពអឺរ៉ុបកំពុងគាបសង្កត់ឱ្យមានការ បោះឆ្នោតប្រជាមតិឡើង វិញ ដើម្បីកំណត់ ឱ្យ អង់គ្លេស ចូលសហភាព អឺរ៉ុបវិញ ។

មុនការបោះឆ្នោតមួយសប្ដាហ៍  លោកស្រីនាយករដ្ឋមន្ត្រីសង្ឃឹមថា បើ គណបក្សរបស់លោកស្រីបានសំឡេងច្រើន ក្នុងសភា គឺមានន័យថា លោកស្រី អាច មានលំនឹងខ្លាំងក្នុងការ ចរចាជាមួយសហភាពអឺរ៉ុប ចំពោះ បញ្ហាអ្វីមួយ ក្នុង តបន់ ។ តែអ្នក សង្កេតការណ៍ខ្លះ ព្រមានថាល្បែង សហភាពអឺរ៉ុប និងអង់គ្លេស មិនទាន់បិទបញ្ចប់នៅពេលនេះទេ ៕

Share

Image
Image
Image