loader

តុលាការ​កំពូល​ជំនុំជម្រះ​ករណី​មេធាវី​លោក​ គឹ​ម​ សុខ​ ប្តឹង​ទាស់​នីតិវិធី​ឃុំ​កូនក្តី​

ភ្នំពេញ៖ តុលាការកំពូលបានបើកការជំនុំជម្រះក្នុងសំណុំរឿងប្តឹងទាស់នីតិវិធីឃុំខ្លួនបណ្តោះអាសន្នអ្នកវិភាគនយោបាយ លោក គឹម សុខ។ 

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយកម្ពុជា ធ្វើដំណើរដោយថ្មើរជើងទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញ ដោយមានអ្នកចូលរួមអបដំណើរប្រមាណ១ពាន់នាក់។ លោកចូលបំភ្លឺតាមការចោទប្រកាន់របស់មេធាវីបក្សកាន់អំណាចដែលបានចោទថា លោក គឹម សុខ និយាយបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថាបាន ស្លាប់លោកបណ្ឌិត កែម ឡី។រូបភាពពីWMC
លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយកម្ពុជា ធ្វើដំណើរដោយថ្មើរជើងទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញចូលបំភ្លឺតាមការចោទប្រកាន់របស់មេធាវីបក្សកាន់អំណាចដែលបានចោទថា លោក គឹម សុខ និយាយបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា បានស្លាប់លោកបណ្ឌិត កែម ឡី។រូបភាពពីWMC

នៅថ្ងៃសុក្រ ទី ៩ខែ មិថុនានេះ តុលាការកំពូលបានបើកសវនាកាជំនុំជម្រះ ក្នុងសំណុំរឿងប្តឹងទាល់ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ។

លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍រាជរដ្ឋាភិបាលថានៅពីក្រោយករណីឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ។

ស្ថិតក្នុងសំលៀកបំពាក់ព័ណ៌ស្លាទុំ ដៃជាប់ខ្នោះ លោក គឹម សុខ មានទឹកមុខស្លេកស្លាំង ត្រូវបាននគរបាលអនុរក្សពន្ធនាគារព្រៃស ដឹកតាមរថយន្ត មកជំនុំជម្រះនៅសាលាកំពូលនៅម៉ោង ៨ ព្រឹក ដើម្បីតទល់ជាមួយមេធាវីរបស់សម្តេច ហ៊ុន សែន គឺ លោក គី តិច ជាដើម បណ្តឹង។

លោក ជួង ជូងី មេធាវីការពារក្តីឲ្យ លោក គឹម សុខ បានដាក់ពាក្យប្តឹងទាស់ សេចក្តីឃុំខ្លួនកូនក្តីរបស់លោកបណ្តោះអាសន្ន មិនត្រឹមត្រូវតាមច្បាប់។ លោកមេធាវីថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃឹម ប៉ុន នឹងប្រកាសសាលក្រមនៅថ្ងៃទី ២៣ ខែ មិថុនា ខាងមុន។

លោក គឹម សុខ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីលោកចូលខ្លួនទៅបំភ្លឺ តាមបណ្តឹងរបស់មេធាវីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកវិភាគមិនសំចៃមាត់រូបនេះ ចំនួនពីរ គឺ បទ «ញុះ ញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» តាមមាត្រា ៤៩៤ ៤៩៥ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពី ខែ មីនា ឆ្នាំ ២០១៧។

កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹង លោក គឹម សុខ បន្ទាប់ពីលោក គឹម សុខ និយាយនៅក្នុងវេទិកវិទ្យុអាស៊ី រិះគន់រាជរដ្ឋាភិបាល ករណីឃាតកម្ម លោក បណ្ឌិត កែម ឡី។ ក្នុងសំណុំរឿងនេះសម្តេច ហ៊ុន សែន ប្តឹងទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x