en     km
en     km

​ជប៉ុន​បើកផ្លូវ​ឱ្យ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ក្នុង​ការ​ដាក់រាជ្យ​

Share

ទីក្រុងតូក្យូ៖ សភាប្រទេសជប៉ុនបានសម្រេចអនុម័តច្បាប់នៅថ្ងៃសុក្រទី ០៩ មិថុនា នេះ សម្រាប់ការបើកផ្លួវ ឲ្យព្រះចៅអធិរាជវ័យចំណាស់ Akihito ក្នុងការដាក់រាជ្យ។ នេះគឺជាលើកទីមួយហើយ ដែលរាជាធិរាជ្យបានធ្វើការដាក់រាជ្យក្នុងកំឡុងពេលជាង ២ សតវត្សវ៍មកនេះ។

akihito

ព្រះចៅអធិរាជដែលមានព្រះជន្ម ៨៣ ឆ្នាំ អង្គនេះ បានធ្វើឲ្យមានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលព្រះអង្គបានធ្វើការស្នើរសុំឲ្យមានការដាក់រាជ្យ ដែលទ្រង់បានសោយរាជ្យអស់រយះពេលជាង ៣ ទសវត្សរ៍មកនេះ ហើយការដាក់រាជ្យនេះមកពីបញ្ហាព្រះជន្ម និង បញ្ហាសុខភាពរបស់ទ្រង់។

នេះជារឿងមួយហួសការរំពឹងទុកដែលព្រះចៅអធិរាជ្យមានឪកាសដាក់រាជ្យ ព្រោះជប៉ុនគ្មានច្បាប់ណាមួយអនុញាត្តិ ឲ្យព្រះចៅអធិរាជ្យដាក់រាជ្យនោះឡើយ។

ច្បាប់មួយនេះបានអនុម័តពីសភាជាន់ខ្ពស់ ហើយបានសម្រេចជាឯកច្ឆ័ន បន្ទាប់ពីសភាជាន់ខ្ពស់សម្រេចបង្កើតច្បាប់ឲ្យមានការដាក់រាជ្យ។ ច្បាប់ក្នុងការដាក់រាជ្យនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅ ៣ ឆ្នាំខាងមុខទៀត ហើយច្បាប់នេះគឺសម្រាប់តែព្រះចៅអធិរាជជប៉ុន Akihito តែប៉ុណ្ណោះ៕

 

Share

Image
Image
Image