loader

នាយក​រដ្ឋមន្ដ្រី​ជប៉ុន​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នឹង​ជួប​គ្នា​ឆាប់ៗ​នេះ​ ដើម្បី​ពិភាក្សា​លើ​វិបត្តិ​កូរ៉េ​ខាងជើង​

នាយករដ្ឋមន្ដ្រីជប៉ុន ស៊ិន សូអាបេ បានប្រកាសឱ្យដឹងថា លោកមានផែនការដើម្បីជួបប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In នៅពេលដ៏ឆាប់ខាងមុខនេះ ដើម្បីពិភាក្សាអំពីការគំរាមគំហែងនៅកូរ៉េខាងជើង និងពង្រឹងទំនាក់ទំនងទ្វេភាគី ។

រូបប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in ។ (learningenglish.voanews.com)
រូបប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in ។ (learningenglish.voanews.com)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ដ្រី លោក ស៊ិន សូអាប បានអះអាងដូចនេះ នៅពេលលោកបានជួបប្រជុំជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក ជុង ដាវយ៉ុន នៅទីក្រុងតូក្យូ កាលពីថ្ងៃម្សិលមិញ (ថ្ងៃព្រហស្បត្តិ៍ ទី ០៧ មិថុនា) ក្នុងជំនួបនោះ នាយករដ្ឋមន្ដ្រីជប៉ុន ស៊ិន សូអាបេ បាននិយាយថា ត្រូវចាត់ទុកបញ្ហាកូរ៉េខាងជើង គឺជាអសន្ដិសុខយ៉ាងខ្លាំងក្នុងតំបន់។

ករណីនេះ ជប៉ុនចង់អោយមានសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ តាមការប្រកាសរបស់ លោក ស៊ិន សូអាបេ បានធ្វើឡើងប៉ុន្មានប៉ុណ្នោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រួចវង់ប្រតិបត្តិការខ្លី ចំនួន ៤ដើម ជាថ្មីទៀត កាលពីថ្ងៃម្សិលមិញ ដែលធ្វើអោយស្ថានការណ៍តានតឹងលើឧបទ្វីបកូរ៉េគ្រោះថ្នាក់បំផុត។

លោក អាបេ នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូងនៅខែ កក្កដា នឹងនៅខាងក្រៅនៃកិច្ចប្រជុំសន្នីសីទកំពូលប្រទេសទី២០ នៅប្រទេសអាល្លឺមង់ ។

ជប៉ុន និងកូរ៉េខាងត្បូងជាផ្ទាំងហ្ស៊ិបនៃការវាយប្រហារពីសំណាក់កូរ៉េខាងជើង ព្រោះប្រទេសទាំងពីរនេះ ជាមហាមិត្តសហរដ្ឋអាមេរិក។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x