en     km
en     km

រដ្ឋសភា​ចាប់ផ្តើម​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បន្ថែម​កៅអី​ ១​អ​សនៈ​ នៅ​ក្នុង​ព្រឹទ្ធសភា​

Share

(ភ្នំពេញ)៖ សេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លើកយកមកពិភាក្សា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ឈាន វុន ថ្លែងនៅ ក្នុងមន្ទីររដ្ឋសភា នៅថ្ងៃទី២១ មីនាប្រតិកម្មជាមួយរបាយការរបស់អង្កការអាស៊ាន ដែលរិះគន់កម្ពុជា។
លោក ឈាន វុន ថ្លែងនៅ ក្នុងមន្ទីររដ្ឋសភា នៅថ្ងៃទី២១ មីនាប្រតិកម្មជាមួយរបាយការរបស់អង្កការអាស៊ាន ដែលរិះគន់កម្ពុជា។

វិសោធកម្មច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីបន្ថែមកៅអី ១អាសនៈទៀត នៅក្នុងស្ថាប័ន ព្រឹទ្ធសភាដែលអាចនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភាកើនឡើងដល់ចំនួន៦២រូបនាពេលខាងមុខ។

លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាម្សិលមិញ ថា ការសម្រេចកែសម្រួលអាសនៈនៅក្នុងព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមានការចរចានយោបាយរវាងគណបក្សឈ្នះឆ្នោតទាំងពីរនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសម្រេចប្រគល់សេចក្តីស្នើនេះ ជូនគណៈកម្មការទី៩ ដើម្បីពិនិត្យ មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គអនុម័ត។

សូមបញ្ជាក់ថា ព្រឹទ្ធសភាត្រូវមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់រយៈពេល ៦ឆ្នាំ ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់៕

 

Share

Image
Image
Image