en     km
en     km

សកម្មប្រយុទ្ធ​ IS​ នៅ​អៀ​រ៉ា​ក់​សម្លាប់​ជន​ស៊ី​វិល​ ២៣១​នាក់​

Share

អង្គការសហប្រជាជាតិបានចេញរបាយការណ៍ថា ជនស៊ីវិលជនជាតិអៀរ៉ាក់ ២៣១នាក់ ត្រូវបានបាញ់សម្លាប់ ដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ខណៈដែលជនស៊ីវិលទាំងនោះ ប៉ុនប៉ងភៀសខ្លួនចេញពីទីក្រុងម៉ូហ្សួល ។

is

របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ចំនួនជនស៊ីវិលដែលបានស្លាប់នេះ គឺមានរយៈពេលតែ ២សប្ដាហ៍ប៉ុណ្ណោះ ហើយអ្នកដែលស្លាប់ច្រើនបំផុត គឺ ក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងពួកសកម្មប្រយុទ្ធ IS កាលពីថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសៅរ៍កន្លងទៅនេះ ។

ក្រៅពីនេះអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា ការវាយប្រហារពីលើអាកាសរបស់កងទ័ពអឺរ៉ាក់ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨០នាក់ នៅក្នុងរយៈពេលពេញ ១ខែ ឧសភា។

រូបសកម្មប្រយុទ្ធអាស៊ីស (IS) ពី BBC ។
រូបសកម្មប្រយុទ្ធអាស៊ីស (IS) ពី BBC ។

ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងនេះ គឺ ដោយសារតែរដ្ឋាភិបាលទីក្រុងបាដាត ព្យាយាមដណ្ដើមកាន់កាប់មកវិញនូវទីក្រុងម៉ូស្គូ។

តាមរបាយអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា ពួកសកម្មប្រយុទ្ធ IS បានព្យាយាមសម្លាប់ជនស៊ីវិលទាំងឡាយណាដែលពួកគេចាត់ទុកថា មិនស្មោះត្រង់នឹងខ្លួន។

អង្គការសហប្រជាជាតិបានឱ្យដឹងទៀតថា អំឡុងរយៈពេល ៨ខែមកនេះ ជនស៊ីវិល ២១៧៤នាក់ បានស្លាប់ និង ១៥១៦ នាក់បានរងរបួស ៕BBC

 

Share

Image
Image
Image