en     km
en     km

ប្រទេសហ្វីលីពីនបញ្ឈប់ការបញ្ជូន ពលករទៅ ប្រទេសកាតា

Share

 

រដ្ឋាភិបាលប្រទេសហ្វីលីពិន បានសម្រេចបញ្ឈប់ការបញ្ជូនពលកររបស់ខ្លួនទៅប្រទេសកាតា ដោយសារតែប្រទេសនេះ កំពុងតែមានវិបត្តិនយោបាយ និងមានជម្លោះផ្នែកការទូតជាមួយប្រទេសជិតខាង។

ការដ្ឋានសំណង់ពហុកីឡាដ្ឋាន បើកប្រកួត ការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២២
ការដ្ឋានសំណង់ពហុកីឡាដ្ឋាន បើកប្រកួត ការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២២

 

ប្រទេសដែលផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ក្នុងនោះមាន អារ៉ាប់ប៊ីសាវអូឌិត អារ៉ាប់រួម និងប្រទេសអេហ្ស៊ីប។

ប្រទេសទាំងបីនេះ បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយសារតែ ចោទថា កាតាជាប្រភពមួយនៃការផ្តល់ជំរកឱ្យពួក អាយស៊ីស និងករណីជាច្រើនទៀត។

ប្រទេសកាតាមានប្រជាជនជាង២លាន ២សែននាក់ ប៉ុន្តែប្រទេសនេះជាជំរកនៃការផ្តល់ការងារឱ្យពលករចំណាកស្រុកពីប្រទេសផ្សេងៗ។ ចំណែកប្រទេសហ្វីលីពិន ក៏មានពលរដ្ឋរបស់ខ្លួនច្រើនដែរ កំពុងធ្វើការនៅប្រទេសដែលសំបូរដោយឧស្ម័ន និងប្រេងកាតនេះ តែពួកគេ គឺជាកម្មករសំណង់។ តាមរបាយការណ៍របស់រដ្ឋាភិបាល ពលករជនជាតិហ្វីលីពិន មានចំនួន១៤ម៉ឺននាក់។

ពលករដែលទៅធ្វើការសំណងនៅកាតា គឺជាកម្មករ សំណង់ពហុកីឡាដ្ឋាន សម្រាប់ប្រទេសនេះ បើកប្រកួត ការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២២៕CNN money

 

 

 

 

Share

Image
Image
Image