en     km
en     km

មេដឹកនាំ​ថ្មី​បារាំង​ជំរុញ​ឲ្យ​បញ្ចប់​វិ​បិត្ត​នៅ​ប្រទេស​ឈូង​សមុទ្រ​ពេ​ក្ស​

Share

ក្រុងប៉ារីស៖ ប្រធានាធិបតីប្រទេសបារាំង Emmanuel Macron កាលពីថ្ងៃពុធនេះ បានជំរុញឲ្យមេដឹកនាំនៃប្រទេសអារ៉ាប់សាប៊ីអូឌីត អ៊ីរ៉ង់ និងហ្គាតាសន្យារួមគ្នាដើម្បីបញ្ចប់វិបិត្តនៃប្រទេសឈូងសមុទ្រពេក្ស។

ប្រធានាធិបតីប្រទេសបារាំង Emmanuel Macron ។ រូបភាព ពី AFP
ប្រធានាធិបតីប្រទេសបារាំង Emmanuel Macron ។ រូបភាព ពី AFP

លោក Macron បានទទូចដូចនេះ នៅពេលលោកបាននិយាយទៅកាន់មេដឹកនាំរបស់ប្រទេសហ្គាតា អារ៉ាប់ប៊ីសាវអូឌីត និងប្រទេស អ៊ីរ៉ង់ ។ លោក បាន ទទូចឱ្យមេដឹកនាំទាំងនេះធ្វើការពិភាក្សាររកសន្តិភាព។

ប្រទេសអារ៉ាប់សាប៊ីអូឌីត និងសម្ព័ន្ធមិត្តរួមមានប្រទេស បារ៉ែន និងអេហ្សីប កាលពីថ្ងៃច័ន្ទបានសម្រេចផ្តាច់ទំនាក់ទំនងចំនងការទូតជាមួយប្រទេសហ្កាតា បន្ទាប់ពីចោទថា ហ្គាតា គាំទ្រពួកជ្រុលនិយមតែប្រទេសហ្គាតា បដិសេធយ៉ាងដាច់អហង្គារ។

កាលពីថ្ងៃពុធ លោក ប្រធានាធិបតី Macron បានធានានៅចំពោះមុខមេដឹកនាំឈូងសមុទ្រពេក្សដោយពង្រឹងស្ថេរភាពនៅក្នុងតំបន់និងសន្សាការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្មខ្លាំងក្លាថែមទៀត៕ ប្រភព C NA

 

Share

Image
Image
Image