en     km
en     km

មន្រ្តីរាជវំាង៖ ការព័ទ្ធរបងវាលព្រះមេរុ ដើម្បីសង់របងនិងលម្អសួនច្បារថ្មី

Share

ភ្នំពេញ៖ មន្រ្តីខុទ្ទកាល័យព្រះបរមរាជវំាងបានអះអាងថា វាលព្រះមេន ឬព្រះមេរុ ជាទីកន្លែងសម្រាប់ប្រារព្ធពិធីច្រត់ព្រះនង្គ័ល បាននឹងកំពុងជួសជុលសង់របង និង លម្អសួនច្បារថ្មី។

កម្មករសំណង់កំពុងផ្សាដែកក្នុងទីធ្លាវាលព្រះមេរុ ដើម្បីធ្វើរបង។ រូបភាព៖ កញ្ញា ច្រឹក ស្រី អូន។
កម្មករសំណង់កំពុងផ្សាដែកក្នុងទីធ្លាវាលព្រះមេរុ ដើម្បីធ្វើរបង។ រូបភាព៖ កញ្ញា ច្រឹក ស្រី អូន។

កន្លងមកឱ្យតែមានការព័ន្ធរបង ឬមានសំណង់ថ្មី លើដីសាធារណៈឬ ដីរដ្ឋ ពលរដ្ឋចេះតែមានការសង្ស័យថា ដីនៅ ទីនោះអាចជារបស់ អ្វីមួយឬជារបស់ឯកជន។ តែសម្រាប់ វាលប្រមេរុ ទោះជា មានការព័ន្ធ របង គឺមិនមានមែន ដូចការសង្ស័យទេគឺធ្វើរបងដើម្បី លម្អសួនច្បារប៉ុណ្ណោះ។

ការដ្ឋានសាងសង់វាលព្រះមេរុ បានចាប់ផ្តើមដំណើរការកែលម្អសាងសង់សួនច្បារថ្មី សម្រាប់ប្រារព្ធពិធីជាតិសំខាន់។

របងសង់អំពីស័ង្កសីព័ទ្ធជុំវិញទីធ្លាវាលព្រះមេរុ និងសម្ភារៈសំណង់កំពុងដំឡើងដាក់រៀបចំនៅក្នុងរណ្តៅ ដើម្បីសង់របង និងកែលម្អសួនច្បាថ្មី។

royal-thom1

លោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទិកាល័យព្រះបរមរាជវំាង បានអះអាងប្រាប់វិទ្យុស្រ្តីថា ការដ្ឋានសំណង់នៅក្នុងទីធ្លាវាលព្រះមេរុ ដើម្បីធ្វើការជួលជុលកែលម្អរបង និង សួនច្បារថ្មី។ លោកបដិសេធថា គ្មានការសាងសង់អគារអ្វីឡើយ។ ប៉ុន្តែលោកមិនដឹងថា ការសាងសង់នឹងបញ្ចប់នៅពេលណានោះទេ។

ជាមួយគ្នានេះដែរ ព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មិកោ មានបន្ទូលថា កម្មករសំណង់កំពុងសាងសង់សួនច្បារនៅវាល ព្រះមេរុ ដើម្បីត្រៀមបារព្ធពិធីច្រត់ព្រះនង្គ័លនៅឆ្នំាក្រោយ។

លោក ម៉េត មាសភក្តី អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងកែលម្អរបង និងសួនច្បារ នៅវាលព្រះមេរុនេះ មិនមែនជាគម្រោងរបស់សាលាក្រុង នោះទេ។

វាលព្រះមេន ឬ ព្រះមេរុ ជាកន្លែងសម្រាប់ប្រារព្វពីធីធំៗរបស់ជាតិ ដូចពិធីច្រត់ព្រះនង្គ័ល និងពិធីបូជាសពព្រះមហាក្សត្រ ឬ ខ្សែស្រឡាយព្រះរាជវង្ស៕

Share

Image
Image
Image