en     km
en     km

កូរ៉េខាងជើងបាញ់កាំជ្រួចជាច្រើនគ្រាប់នៅព្រឹកថ្ងៃនេះ

Share

ពួកមន្រ្តីយោធាបាននិយាយថា កងទ័ពកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបាញ់កាំជ្រួច វង់ប្រតិបត្តិការខ្លីជាច្រើន គ្រាប់ ដែលជាកាំជ្រួចបាញ់នាវាចម្បាំង។

កាំជ្រួញកូរ៉េខាងជើងបានបាញ់ជាច្រើនដើមនៅព្រឹកនេះ។
កាំជ្រួញកូរ៉េខាងជើងបានបាញ់ជាច្រើនដើមនៅព្រឹកនេះ។

ពួកមន្រ្តីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា កាំជ្រួចដែលកូរ៉េខាងជើងបានបាញ់នោះ គឺបាញ់ចេញពី កំពង់ផែ Wonsan ដែលវាអាចផុសបាន ២០០ គីឡូម៉ែត្រ ហើយធ្លាក់ចូលដែនសមុទ្ររបស់ខ្លួនវិញ។

នេះជាការបាច់កាំជ្រួចទ្រង់ទ្រាយធំ ជាលើកដំបូង ខណៈប្រទេសផ្តាច់ការមួយនេះ ព្រមានថាខ្លួនមានលទ្ធភាពបាញ់កំទេច នាវាចម្បាំងរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែកាំជ្រួចដែលកូរ៉េខាងជើងបាញ់នេះ មិនមែនកាំជ្រួចអន្តរទ្វីបនោះទេ ។ កាលពីថ្ងៃទី ១៩ ឧសភា កូរ៉េខាងជើង បានកាំជ្រួច កាំជ្រួចអន្តរទ្វីបមួយដើម ដើយហោះបាន ៧០០គីឡូម៉ែត្រ ធ្លាក់ដល់សមុទ្រជប៉ុន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោស ទង្វើរបស់កូរ៉េខាងជើង ដោយចាត់ទុកកាបាញ់កាំជ្រួច គឺជាការ រំលោភធ្ងន់ធ្ងរ បម្រាមអន្តរជាតិ៕ ប្រភពពី៖ CNA

Share

Image
Image
Image