loader

«សន្តិភាពកម្ពុជាល្អប្រសើរជាងឆ្នំាមុន»

របាយការណ៍៖ សន្តិភាពនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន។ នេះគឺជារបាយការណ៍សន្ទស្សន៍សន្តិភាព ហៅថា Global Peace Index របស់វិទ្យាស្ថានដើម្បី សេដ្ឋកិច្ចនិងសន្តិភាព។

gpi

ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញនេះ វិទ្យាស្ថានដើម្បី សេដ្ឋកិច្ចនិងសន្តិភាព ដែលមានមូលដ្ឋាននៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហាញការវាយតម្លៃដោយប្រៀបធៀបទៅនឹងស្ថានភាពក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។

របាយការណ៍ដដែលបញ្ជាក់ថាប្រទេសកម្ពុជាបានឡើងពីចំណាត់ថ្នាក់លេខ១០៤នៅឆ្នាំ២០១៦ ដល់ចំណាត់ថ្នាក់លេខ ៨៩ នៅឆ្នាំ២០១៧នេះ។ពោលគឺកើនបាន១៥លេខ។

ការវាយតម្លៃដោយផ្អែកលើកត្តាសន្តិសុខសង្គម ជម្លោះហិង្សា និង យោធូបនីយកម្ម។ហើយមានប្រទេសចំនួន១៦៣ត្រូវបានសិក្សាក្នុងរបាយការណ៍នេះ។

ប្រទេសអ៊ីស្លង់បានស្ថិតនៅលំដាប់លេខរៀងកំពូលដែលមានន័យថាប្រទេសនេះមានកម្រិតសន្តិភាពល្អបំផុត តាមពីក្រោយដោយប្រទេសនូវ៉ែលហ្ស៊េឡង់។ ចំណែកប្រទេសសង្ហបុរី ទទួលបានសន្ទស្សន៍សន្តិភាពល្អបំផុតក្នុងតំបន់អាស៊ាន។ រីឯប្រទេសគ្មានសន្តិភាព និងអស្ថេរភាពនយោបាយគឺ សេរី កំពុងហែកហួរដោយសង្រ្គាម៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x