en     km
en     km

ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ករណី​ខ្យល់​កន្ត្រាក់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១២​មិថុនា​

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹកបានចេញ សេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ដោយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១២មិថុនា ឆ្នាំ២០១៧ លើខេត្តមួយចំនួន ដោយប្រាប់ថា នឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃនេះ។

water-h3

តាមសេចក្ដីជូនដំណឹងរបស់ក្រសួង គឺជ្រលងសម្ពាធទាបបានកំពុង គ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជាដូចជាខេត្តកោះកុង ព្រះសីហនុ និង ខេត្តកែប។

ជ្រលងសម្ពាធទាបនេះអាចនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើនហើយ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងធ្លាក់លាយឡំនិងខ្យល់បោកបក់ខ្លាំង ធ្វើឲ្យផ្ទៃសមុទ្រមានរលកខ្ពស់ៗ។

ចំណែកខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគីរី អាចនឹងមានភ្លៀងធ្លាក់ច្រើន។ រីឯខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង ស្ទឹងត្រែង និង ខេត្តរតនគីរី អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ចំពោះរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និង ខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់តិចទៅមធ្យម៕

 

Share

Image
Image
Image