en     km
en     km

នាវាមុជទឹក​ដ៏​ធំ​មួយ​គ្រឿង​ទៀត​របស់​អា​មេ​រិ​កបាន​ទៅ​ដល់​សមុទ្រ​កូរ៉េ​ហើយ​

Share

កូរ៉េ៖នាវាមុជទឹកមួយគ្រឿងទៀតរបស់សហរដ្ឋអាមេរិកបានទៅដល់សមុទ្រកូរ៉េហើយ នៅថ្ងៃនេះ ដែលនាំអោយនាវាមុជទឹកដ៏ធំនេះ កើនចំនួន ២គ្រឿង ខណៈនាវាចម្បាំង ៣គ្រឿងទៀតបានទៅដល់ទីនោះជាយូរហើយ។

រូបនាវាមុជទឹករបស់អាមេរិក នៅលើសមុទ្រកូរ៉េខាងត្បូង ។ Express News.com
រូបនាវាមុជទឹករបស់អាមេរិក នៅលើសមុទ្រកូរ៉េខាងត្បូង ។ Express News.com

ការមកដល់របស់នាវាចម្បាំងមុជទឹក USS Cheyenne បានធ្វើអោយស្ថានការណ៍យោធានៅលើឧបទ្វីបកូរ៉េ កាន់តែធ្ងន់ធ្ងរ ហើយនៅពេលនេះ កូរ៉េខាងជើងក៏ចាប់ផ្ដើមធ្វើសមយុទ្ធទ័ពអាកាស ដើម្បីគំរាមកំហែងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។នាវាមុជទឹក USS Cheyenne និង USS Michigan គឺជានាវាចម្បាំងដ៏ទំនើបបំផុត វាអាចបាញ់កាំជ្រួច Tomahawk ចេញពីក្នុងទឹក ។

គិតមកដល់ពេលនេះ អាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ៥គ្រឿង បានទៅដល់សមុទ្រកូរ៉េខាងត្បូងហើយ ។អ្នកជំនាញខាងយោធា បណ្ឌិត George Friedman នៃប្រទេសហុងគ្រី បានព្យាករណ៍ថា បើអាមេរិកបញ្ជូននាវាចម្បាំងកាន់តែច្រើនទៅសមុទ្រកូរ៉េ គឺជាសញ្ញានៃការផ្ទុះសង្គ្រាមមួយដ៏គ្រោះថ្នាក់ ៕

 

Share

Image
Image
Image