en     km
en     km

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌិ​ញ​៨០​បន្ទប់​ស្នាក់​នៅ​បាន​រើ​ចេញពី​អគារ​ប៊ូ​ឌិ​ញ​រួចរាល់​ហើយ​

Share

គិតត្រឹមម៉ោង ៥ : ៣០ នាទីល្ងាច ថ្ងៃទី៦ មិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិប៊ូឌិញ ស ចំនួន ៨០ បន្ទប់ស្នាក់នៅ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន ដោយបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅតាមទីលំនៅថ្មីរៀងៗខ្លួន ។ នេះបើតាមគេហទំព័រហ្វេសប៊ុកក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ផ្សព្វផ្សាយជាសាធារណៈនៅល្ងាចថ្ងៃទី៦ មិថុនា ម្សិលមិញ។

building

ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ ឬអគារស បានចាប់ផ្តើមដឹកជញ្ជូនឥវ៉ាន់ចេញពីបន្ទប់អគារប៊ូឌិញជាបណ្តើរៗហើយ ដែលជាថ្ងៃកំណត់ចាកចេញពីអគារនេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារទី ៦ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានទុកពេលឲ្យប្រជាពលរដ្ឋរស់នៅអគារ ប៊ូឌិញចំនួន ១ខែកន្លះ គឺចាប់ពីថ្ងៃទី ៦ មិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧។ ការសម្រេចរបស់ក្រសួងបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយពលរដ្ឋរស់នៅអគារសនេះកាលពីខែមុន។

រដ្ឋមន្ត្រីក្រសួងដែននគរូបនីកម្ម លោក ជា សុផារ៉ា បញ្ចាក់ថា ម្ចាស់សហកម្មសិទ្ធិចំនួន៤៦៤បន្ទប់ ក្នុងចំណោមបន្ទប់សរុប ៤៩២បន្ទប់។ អ្នករស់នៅអគារប៊ូឌិញ យល់ព្រមទទួលសំណងក្នុងតម្លៃ ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អគារប៊ូឌិញសាងសង់នៅឆ្នាំ ១៩៦៤ ក្នុងសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ អាគារនេះមានកំពស់បួនជាន់ និងមានទំហំសរុប ៦៥៣១ម៉ែត្រការ៉េ និងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ នៅសម័យនោះ អគារនេះ ត្រូវសាងសង់ដើម្បីផ្តល់ជាជម្រកសំរាប់ក្រុមសិល្បករជាតិ ដោយដាក់ឈ្មោះថា ជាអគារ «ស»។
រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា(ARAKAVA) របស់ប្រទេសជប៉ុន វិនិយោគនិងអភិវឌ្ឍន៍ សំណង់ថ្មីកំពស់ ២១ជាន់។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក៕

Share

Image
Image
Image