en     km
en     km

សិស្សសាលា​នៅ​កូរ៉េ​ខាងជើង​ហ្វឹក​ហាត់​ប្រើ​អាវុធ​វាយប្រហា​អា​មេ​រិ​ក​

Share

សិស្សិសាលានៅតាមវិទ្យាល័យ និងអនុវិទ្យាល័យមួយចំនួននៅប្រទេសកូរ៉េខាងជើង ត្រូវបានពួកយោធាមកបង្ហាត់ហ្វឹកហ្វឺន អំពីការប្រើប្រាស់អាវុធដើម្បីវាយប្រហារសត្រូវ(អាមេរិក) បើសង្គ្រាមផ្ទុះឡើង។

រូបសិស្សសាលាប្រទេសកូរ៉េខាងជើងហ្វឹកហាត់ការបាញ់កាំភ្លើង ។ Express News.com
រូបសិស្សសាលាប្រទេសកូរ៉េខាងជើងហ្វឹកហាត់ការបាញ់កាំភ្លើង ។ Express News.com

តាមគេហទំព័រ Express News.com ការហ្វឹកហ្វឺនសិស្សសាលានេះបានធ្វើឡើងតាំងពីថ្ងៃទី១ មិថុនា នៃទិវាសិទ្ធកុមារអន្ដរជាតិ។ អាវុធដែលគេយកអោយកុមារហាត់បាញ់នេះ គឺ អាវុធ AK 47 និងគ្រាប់បែក។

អ្នកបង្វឹកបានប្រាប់កុមារថា ការហ្វឹកហ្វឺនេះ ដើម្បីអោយកុមារចេះកាន់អាវុធអាចប្រើប្រាស់បានដើម្បីការពារខ្លួនពេលដែលមានសង្គ្រាម។ អ្នកបង្វឹកបានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នោះ គឺ កុមារទាំងនោះត្រូវការពារមេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ុន។

កាលពីថ្ងៃចន្ទ ទី០៥ មិថុនា ប្រទេសកូរ៉េខាងជើងបានបើកយុទ្ធនាការនៃការប្រើប្រាស់អាវុធនៅទូទាំងប្រទេស ជាពិសេសបង្ហាត់បង្រៀនកុមារនៅតាមសាលារៀន។

ការគំរាមកំហែងនៃការធ្វើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានបន្ដកើតមានយ៉ាងធ្ងន់ធ្ងរមកដល់ពេលនេះ នៅពេលដែលអាមេរិកធ្វើសមយុទ្ធនាវាជើងទឹក ហើយស្របពេលនេះកូរ៉េខាងជើងក៏ធ្វើសមយុទ្ធទ័ពអាកាសផងដែរដោយគំរាមបាញ់វាយប្រហារលនាវាចម្បាំងរបស់អាមេរិក។

សញ្ញានៃរលកផ្ទុះសង្គ្រាមនេះហើយ ដែលកូរ៉េខាងជើងចាប់យកកុមារអោយកាន់អាវុធប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធរបស់កុមារ។ ចំណែក នៅឯប្រទេសកូរ៉េខាងត្បូងឯណេះវិញ ដែលភ័យខ្លាចនិងសង្គ្រាមក៏បានបង្ហាត់បង្រៀនសិស្សសាលាឱ្យចេះពាក់សម្ភារៈការពារអាវុធគីមី បើសិជាមានការវាយប្រហារពីសំណាក់កូរ៉េខាងជើង៕

Share

Image
Image
Image