en     km
en     km

សហ​គម​អន្ដរជាតិ​ចាប់ផ្ដើម​អបអរសាទរ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ (មានសំឡេង)

Share

ភ្នំពេញ៖ សហគមអន្ដរជាតិបានអបអរសាទរដំណើរការបោះឆ្នោត ឃុំ សង្កាត់ នៅកម្ពុជាកាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧។ ជាងនេះសហគមអន្ដរជាតិបង្ហាញក្ដីរំពឹងថា ដំណើរការបោះឆ្នោតនឹងដើរទៅដោយរលូនតទៅមុខទៀត

jappiដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្ដិទី០៤ របស់កម្ពុជា បានបិទបញ្ចប់កាលពីថ្ងៃទី០៤ មិថុនា។ រំលងបានមួយនៅថ្ងៃទី០៦ មិថុនានេះ ស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ឬហៅថា អង្គការចៃកា ដែលបានជួយជ្រោមជ្រែងលើកិច្ចការបោះឆ្នោតជាច្រើនផ្នែកនៅប្រទេសកម្ពុជា  ក្រោយពីកើតមានភាពចម្រូងចម្រាស់កាលពីឆ្នាំ២០១៣ បានបង្ហាញការសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាដែលប្រព្រឹត្ដទៅដោយរលូន។
jjjជាមួយគ្នានឹងការសាទររបស់ស្ថានជប៉ុននេះដែរ ស្ថានទូតនេះបានប្រាប់វិទ្យុស្ដ្រីតាមរយៈសារអេឡិចត្រូនិចថា រយៈពេលនៃដំណើរការបោះឆ្នោតទើបតែកន្លងទៅថ្មីៗនេះ ស្ថានទូតជប៉ុនបានកត់សំគាល់ឃើញថា ការរៀបចំគឺបានដើរទៅប្រកបដោយភាពរលូន និងមានសន្ដិភាពជាទូទៅ។ ជាងនេះស្ថានទូជប៉ុនក៏បានបង្ហាញក្ដីសង្ឃឹមរបស់ខ្លួនផងដែរថា ក្រោយការបោះឆ្នោត ដំណើរការផ្សេងៗ នឹងប្រព្រឹត្ដទៅប្រកបដោយភាពរលូនស្របទៅតាមបទបញ្ជា និងនីតិវិធីដែលពាក់ព័ន្ធ។

ស្ថានទូតជប៉ុន ៖«យើងយល់ឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី ៤ កាលពីថ្ងៃទី ៤ ខែមិថុនា កន្លងទៅនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពរលូន និងមានសន្ដិភាពជាទូទៅ ។ ស្ថានទូតជប៉ុនសង្ឃឹមថា ដំណើរការនៅ  ក្រោយការបោះឆ្នោត នឹងប្រព្រឹត្ដទៅប្រកបដោយភាពរលូនស្របទៅតាមបទបញ្ជា និងនីតិវិធីពាក់ព័ន្ធ »។

ជុំវិញការមើលឃើញពីដំណើរការបោះឆ្នោតនៅកម្ពុជាដែលប្រព្រឹត្ដទៅដោយរលូនរបស់ស្ថានទូតជប៉ុននៅថ្ងៃនេះ កាលពីថ្ងៃម្សិលមិញស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានសារទរការបោះឆ្នោតនៅកម្ពុជាតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនផងដែរ។ ស្ថានទូតសហរដ្ឋអាមេរិក បានសរសេរក្នុងសេចក្ដីថ្លែងការណ៍នោះថា ជាទូទៅស្ថានីយបោះឆ្នោតដែលក្រុមអ្នកអង្កេតការរបស់ខ្លួនបានទៅសង្កេត គឺមានរបៀបរៀបរៀបរយនិងភាពស្ងប់ស្ងាត់។
ussបន្ថែមពីនេះស្ថានទូតអាមេរិកបានអបអារសាទរ ចំពោះប្រជាជនកម្ពុជារាប់លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃទីអាទិត្យ ដើម្បីជ្រើសរើស មេដឹកនាំ ឃុំ សង្កាត់។ ស្ថានទូតក៏បានសរសើរផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកពាក់ព័ន្ធដែលបានខិតខំជួយរៀបចំដំណើរការបោះឆ្នោតនាពេលនេះ។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃទី០៤ មិថុនា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យជាបន្តនៅកម្ពុជា។
សហរដ្ឋអាមេរិកបានប្ដេជ្ញា នឹងបន្តតាមដានព្រឹត្តិការណ៍នានា ក្នុងពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំនឹងប្រកាសលទ្ធផល។

ជាមួយគ្នានេះស្ថានទូតអាមេរិកបានបង្ហាញក្ដីរំពឹងរបស់ខ្លួនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបំពេញការទទួលខុសត្រូវនេះ ដោយភាពស្មោះត្រង់ និងមានតម្លាភាពខ្ពស់បំផុត។ បន្ថែមពីនេះសហរដ្ឋអាមេរិក រំពឹងថា គ.ជ.ប នឹងធ្វើការស៊ើបអង្កេតយ៉ាងពេញលេញផងដែរ ចំពោះក្ដីកង្វល់ដែលលើកឡើងដោយគណបក្សប្រឆាំងនានា និងក្រុមអង្គការសង្គមស៊ីវិលទាំងឡាយ នៅមុនពេល និងនៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត។

សូមជម្រាបថា ក្រោយពីបញ្ចប់ដំណើរការបោះឆ្នោតកាលពីថ្ងៃទី០៤ មិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសថាខ្លួននឹងប្រកាសលទ្ធផលនៃការបោះឆ្នោតនេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕

Share

Image
Image
Image