loader

គ.ជ.ប ប្រកាសមិនបន្តផ្សាយលទ្ធផលបឋមការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សម្រេចមិន បន្តផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមទូរ ទស្សន៍ជាតិកម្ពុជាដោយ សារបញ្ហាបចេ្ចកទេស។ នេះបើតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប បង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៦ មិថុនា ឆ្នំា២០១៧នេះ។

peolple

គ.ជ.ប បានបញ្ជាក់មូលហេតុដែល នាំឱ្យមានភាពរអាក់រអួលនិងយឺតយ៉ាវក្នុងការ ផ្សាយ លទ្ធផលបឋមនេះ ដោយសារមានបញ្ហាមួយចំនួនដូចជា៖ ការបញ្ជូនទិន្នន័យពី ឃុំ សង្កាត់ មក គ.ជ.ប តាម Internet ភាពរអាក់រអួល និងយឺតយ៉ាវ។

រូបថតនៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ផ្ញើមកពី គណៈកម្មាការឃុំសង្កាត់ រៀបចំការបោះឆ្នោត គឃ.សប មានភាពមិនច្បាស់លាស់។ កំណត់ហេតុនៃ ការរាប់សន្លឹក ឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោតមិនបានបំពេញពេញលេញ។
តាមសេចក្តីជូនដំណឹងដដែលដោយសារមូលហេតុខាងលើនេះ ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា មិនបន្តបានទៀតទេ ប៉ុន្តែការផ្សាយ លទ្ធផលបឋមនេះនៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh រហូតដល់ផ្សាយលទ្ធផលផ្លូវការ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x