loader

ពលរដ្ឋរស់នៅអគារប៊ូឌិញចាប់ផ្តើមរើឥវ៉ាន់ផ្លាស់ទីលំនៅជាបណ្តើរៗហើយ

ភ្នំពេញ៖ ពលរដ្ឋរស់នៅអគារប៊ូឌិញ ឬអគារ«ស» ចាប់ផ្តើមដឹកជញ្ជូនឥវ៉ាន់របស់ខ្លួន ចេញជាបណ្តើរៗហើយបន្ទាប់ពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ទុករយៈពេល១ខែកន្លះឱ្យពួកគាត់   រើឥវ៉ាន់ចេញ។

bbb-use-one-more

 ការសម្រេចឱ្យរើចេញនេះបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌិញ ជាង ៤០០គ្រួសារ បានចុះកិច្ចសន្យាទិញលក់អគារប៊ូឌិញឱ្យទៅក្រុមហ៊ុនជប៉ុន អារ៉ាកាវ៉ា។

 ទាក់ទងការរើចេញនេះដែរនាពេលថ្មីៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំចុងក្រោយជាមួយពលរដ្ឋដែលរស់នៅអគារប៊ូឌិញ ដោយសម្រេចឱ្យ ពលរដ្ឋដែលបានចុះកិច្ចសន្យាទិញ លក់អគារប៊ូឌិញឱ្យទៅក្រុមហ៊ុនជប៉ុន អារ៉ាកាវ៉ា ជាង៤០០គ្រួសារ រើសម្ភារៈចាកចេញពីអគារមួយនេះដោយទុករយៈពេល១ខែកន្លះ ហើយគិតចាប់ពីថ្ងៃទី៦ មិថុនា ដល់ថ្ងៃទី១៥ កក្កដា ឆ្នំា២០១៧។

បន្ទាប់ពីមានការកំណត់ដូចនេះនៅថ្ងៃទី៦ ខែមិថុនា ឆ្នំា២០១៧នេះ ពលរដ្ឋដែលរស់នៅ អគារដ៏ចំណាស់មួយនេះចាប់ផ្តើមរើឥវ៉ាន់របស់ខ្លួនចេញទៅរស់នៅទីលំនៅថ្មីជាបណ្តើរៗ   ហើយ។

បើតាមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី ៦ មិថុនា ឆ្នំា២០១៧នេះ ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌិញ«ស»ចំនួន១០បន្ទប់ស្នាក់នៅ បាន ទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន និងបានចាកចេញ ពីបន្ទប់ស្នាក់ នៅទៅតាំងទីលំនៅថ្មីរបស់ពួកគាត់។

use-photo-building

ថ្មីៗនេះដែរលោក ជា សុផារ៉ា បានឱ្យដឹងថាមានម្ចាស់សហកម្មសិទ្ធិចំនួន៤៦៤បន្ទប់ ក្នុង ចំនួនសរុប ៤៩២បន្ទប់ បានចុះកិច្ចសន្យាឯកភាពលក់បន្ទប់សហកម្មសិទ្ធិ របស់ពួកគាត់ ទៅឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) ដោយលក់ក្នុងតម្លៃ ១៤០០ដុល្លារ ក្នុងមួយ ម៉ែត្រ ការ៉េ៕

អគារប៊ូឌិញ សាងសង់នៅឆ្នាំ១៩៦៤ ក្នុងសម័យសង្គមរាស្ត្រនិយមដែលដឹកនាំដោយ       សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ អគារនេះមានកំពស់បួនជាន់ និងមានទំហំ សរុប៦៥៣១ម៉ែត្រការ៉េ និងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។         នៅសម័យនោះអគារនេះត្រូវសាងសង់ដើម្បីផ្តល់ជាជម្រកសំរាប់ក្រុមសិល្បករជាតិ ដោយដាក់ឈ្មោះថាជាអគារ «ស»។

បច្ចុប្បន្នអគារនេះប្រែទៅជាពណ៌ខ្មៅដោយសារស្លែរុំព័ទ្ធនិងមានស្នាមប្រេះបែកច្រើន        កន្លែង។ រដ្ឋាភិបាលបានសំដែងការព្រួយបារម្ភថា ភាពចាស់ទ្រុឌទ្រោមរបស់អគារនេះ អាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់ជ្រកកោណនៅទីនោះ។ ដំណាលគ្នានោះរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា របស់ប្រទេសជប៉ុន        វិនិយោគនិងអភិវឌ្ឍន៍ សំណង់ថ្មីកំពស់២១ជាន់។ គម្រោងវិនិយោគនេះមានទំហំ ទឹក ប្រាក់ប្រមាណ៨០លានដុល្លារអាមេរិក៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x