ក្រុងហាណូយ៖ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀន ជួប ភុក និង គណប្រតិភូជាន់ខ្ពស់ ចាប់ផ្ដើមធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន នៅថ្ងៃនេះ រយៈពេលប្រាំថ្ងៃដើម្បី ចូលរួម សន្និសីទអន្តរជាតិលើកទី 23 ស្តីពីអនាគត នៃតំបន់អាស៊ីនេះតាមរយៈការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ។
នាយករដ្ឋមន្រ្តីលោក ង្វៀន ជួនភុក នឹងជួបសមភាគីជប៉ុនរបស់លោក Shinzo Abe នៅថ្ងៃទី 6 ខែមិថុនា។
លោកនឹងធ្វើជាអធិបតីក្នុងសន្និសីទលើកកម្ពស់វិនិយោគនៅទីក្រុងតូក្យូនិងជាសាក្សីក្នុងកិច្ចចុះហត្ថលេខានូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្វើទស្សនកិច្ចទៅចូលក្នុងសន្និសីទនេះដែរ៕ VNA
Post Views: 525