en     km
en     km

លទ្ធ​ផល​បោះឆ្នោត​បង្ហាញថា CPP ត្រូវ​ធ្វើ​ការ​ធ្ងន់​តទៅទៀត

Share

គណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន បានបន្តគ្រប់គ្រងអសនៈ ក្រុមប្រឹក្សា ឃុំសង្កាត់ច្រើនលើសលុបក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃ អាទិត្យប៉ុន្តែលទ្ធផលបោះឆ្នោតមិនបានបង្ហាញឲ្យឃើញពីការពេញចិត្តពីសំណាក់គណ  បក្សកាន់អំណាចនោះទេ។

គណបក្សនេះបានបាត់បង់អសនៈ ក្រុមប្រឹក្សាឃុំ សង្កាត់រហូត ដល់ជាង៤០០។ការណ៍នេះវានឹងទាមទារ ឲ្យគណបក្សប្រជាជនកម្ពុជា បន្តធ្វើការកែ ទម្រង់បន្ថែមទៀតក្រោយពីការធ្លាក់សន្លឹកឆ្នោតនៅឆ្នាំ២០១៣។

គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។
គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។

នៅតែឈ្នះ ប៉ុន្តែការគាំទ្របានស្រុតចុះ។ វាហាក់ដូចជារឿងដដែលថ្មីមួយទៀតដែល គណបក្សប្រជាជនកម្ពុជាទទួលបានពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧នេះ

ដោយឈរលើចំនួនពលរដ្ឋចេញទៅបោះឆ្នោតប្រមាណជាង ៨៥ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប ៧,៨៦លាននាក់ គណបក្សប្រជាជនកម្ពុជា បានជ្រុះបាត់អសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ពី១៥៩២ នៅឆ្នាំ២០១២ មកត្រឹម១១៦៣ឃុំសង្កាត់នៅឆ្នាំ២០១៧ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦៤៦ ក្នុងរាជធានីខេត្តទាំង២៥ និងគណបក្ស សង្គ្រោះជាតិដែលកាលពីមុនចំនួនអសនៈបូកបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកើនពី៤០ឃុំសង្កាត់ដល់ ៤៨២ឃុំសង្កាត់ ក្នុងរយៈ ពេលដូចគ្នា។

ពោលគឺ គណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះក្នុងខេត្តចំនួន២២។ ដោយឡែកគណបក្សសង្គ្រោះជាតិឈ្នះផ្តាច់ក្នុងខេត្ត រាជធានីធំៗចំនួន៣គឺខេត្តសៀមរាប កំពង់ចាម និងភ្នំពេញ។

លទ្ធផលនេះ បង្ហាញថាគណបក្សប្រជាជន កម្ពុជាដែលកាន់អំណាចយូរ បន្តរក្សាបាន ភាពរឹងមាំរបស់ខ្លួននៅចំពោះមុខគណបក្សប្រជែងគឺគណបក្សសង្គ្រោះជាតិ។ នៅរឹងមាំដោយយោងទៅលើចំនួនអាសនៈក្រុមប្រឹក្សាដែលគណបក្សកាន់អំណាច ទទួលបាន គឺ មានចំនួនលើសពីទ្វេគុណនៃចំនួនអាសនៈដែលគណបក្សប្រឆាំងដណ្តើមយកបាន។

ប៉ុន្តែចង់មិនចង់គណបក្សកាន់អំណាចត្រូវគេមើលឃើញថា បានស្រុតប្រជាប្រិយភាព បើទោះជាមន្ត្រីគណបក្សនេះអះ អាងថាសម្លេងឆ្នោតគាំទ្រខ្លួន មានការកើនឡើង រហូត ដល់៣០ម៉ឺនសន្លឹកក៏ដោយជាការពិតការបាត់បង់ការគាំទ្រនៅមូលដ្ឋានមិនមានអ្វីពិបាកយល់ពេកនោះទេ។

បើគេមើលពីលើចុះក្រោមគេប្រហែលជាអាចយល់បានថា គណបក្សប្រជាជនកម្ពុជាមិនទាន់បានទទួលជោគជ័យក្នុងការកែទម្រង់នយោបាយក្រោយពីបាត់បង់អសនៈចំនួន២២ក្នុងរដ្ឋសភាកាលពី ការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។

មានបញ្ហាជាច្រើនដែលគណបក្សកាន់អំណាចដ៏ចាស់វស្សានេះត្រូវកែតម្រូវ និងតម្រង់ខ្លួនដើម្បីស្រូបយការគាំទ្រពីម្ចាស់ឆ្នោតឡើងវិញ។នៅក្នុងនោះមាន ទាំងការទប់ស្កាត់ ការកាប់ បំផ្លាញព្រៃឈើ ការលើកកំពស់ការដោះស្រាយទំនាស់ដីធ្លីនិងដោះស្រាយ រឿងរ៉ាវទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងជំពាក់វាក់វិនដូចសម្លកំពឹសនៅក្នុងប្រទេស ការកែលំអ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលុបបំបាត់បក្សពួកគ្រួសារនិយម និងផលប្រយោជន៍ឯកជនផ្តាច់មុខ និងអំណាចគ្រួសារជាដើម។

បញ្ហាអស់ទាំងនេះ បានផ្តាច់ប្រជាពលរដ្ឋចេញពីអ្នកដឹកនាំនយោបាយមូលដ្ឋានរបស់គណបក្សកាន់អំណាចហើយធ្វើឲ្យមានគម្លាតរវាងតំណាងគណបក្សនិងប្រជាពលរដ្ឋបន្តិចម្តងៗ។

 

លទ្ធ​ផល​បោះឆ្នោត​បង្ហាញថា-CPP

ក្នុងរយៈពេលបួនឆ្នាំចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដាឆ្នាំ២០១៣មក គណបក្សប្រជាជន កម្ពុជាបានខកខានក្នុងការ ធ្វើឲ្យមានការជឿន លឿនក្នុង ការកែប្រែទឹកចិត្តម្ចាស់ឆ្នោតនេះក៏ជាមូលហេតុនៃការបាត់បង់សំឡេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែគណបក្សប្រជាជនកម្ពុជាគួរតែទទួលស្គាល់នូវបច្ច័យមួយចំនួនដែលជះឥទ្ធិពលដល់ការទម្លាក់សន្លឹកឆ្នោតរបស់ក្រុមម្ចាស់ឆ្នោត។នោះគឺការប្រើប្រាស់រូបមន្តកំហែងហ៊ុំពទ្ធ័ លទ្ធភាពនយោបាយ ការចាប់ខ្លួននិងឃុំខ្លួនមន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សនាំមុខ ពោលគឺមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុករួមទាំងអគ្គលេខាធិការរងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បញ្ហាដ៏រ៉ាំរ៉ៃមួយចំនួនដែលបង្កភាពថ្នាំងថ្នាក់ ល្អក់កករនៅក្នុងចំណោមប្រជាពលរដ្ឋ តាមមូលដ្ឋានមិនត្រូវបានដោះស្រាយ រួមទាំងបញ្ហាប្រព័ន្ធធារាសាស្ត្រ កសិកម្ម និង ការគិតផលប្រយោជន៍បក្សច្រើនជាងផលប៉ះពាល់វែងឆ្ងាយក៏ ជាមូលហេតុដែលធ្វើ ឲ្យមានហានិភ័យដល់ការគាំទ្រពីម្ចាស់ឆ្នោតផងដែរ។

បញ្ហាអសន្តិសុខសង្គមនិងគ្រឿងញៀនអាចជាមូលហេតុបន្ថែមបើទោះបីជាអជ្ញាធរបានបង្ហាញការប្រឹងប្រែងយ៉ាងខ្លាំងនៅមុនពេលការបោះឆ្នោតមកដល់។ បន្ថែមពីនោះ ទៀតការគំរាមពីសង្គ្រាមដែលមានលក្ខណៈបន្ទរគ្នាជាសេរី ក៏ធ្វើឲ្យប៉ះពាល់ដល់ទឹក ចិត្តម្ចាស់ឆ្នោតនៅពេលដែលពលរដ្ឋកម្ពុជាសព្វថ្ងៃមានមធ្យោបាយស្វែងយល់ និង វិភាគបានល្អិតល្អន់ខ្ពស់ជាងមុន។

សរុបមកវិញគណបក្សប្រជាជនមានកិច្ចការត្រូវធ្វើច្រើនតទៅទៀត។ហើយជាកិច្ចការ ដែលមិនតម្រូវឲ្យគណបក្សចាស់វស្សានេះធ្វើលំៗឲ្យតែបាននោះទេ។

គណបក្សកាន់អំណាចគួរយល់ថាម្ចាស់ឆ្នោតមានការត្រិះរិះពិចារណាបានវែងឆ្ងាយនិង សាយភាយច្រើនជាងមុននៅពេលដែលមានភាពអសកម្មអ្វីមួយកើតឡើងឬនៅពេលដែលពួកគេទទួលរងសម្ពាធបែបណានោះ។

បន្ថែមពីនេះគណបក្សនេះគួរបន្ថែមការត្រួតពិនិត្យនិងអធិការកិច្ចលើការងារមន្ត្រីរបស់ខ្លួនពីថ្នាក់លើរហូតដល់មូលដ្ឋាន រួមទាំងត្រូវស្តាប់និង ទទួលយកសម្លេងប្រជាពលរដ្ឋឲ្យបាន ច្រើនបំផុត។

ដោយហេតុថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧នេះជាការធ្វើតេស្តនៃកម្លាំងនយោបាយរបស់គណបក្សប្រជានកម្ពុជាកំពុងគ្រប់គ្រងអំណាចនិងគណបក្សសង្គ្រោះជាតិកំពុងប្រជែងយកអំណាចសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សកាន់ អំណាច មានផលប្រយោជន៍ដាក់ការខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដងដើម្បីស្រោចស្រង់ប្រជាប្រិយភាពឡើងវិញ៕

Share

Image
Image
Image