en     km
en     km

សមាគម​ខ្មែរក្រោម​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ទៅ​វៀតណាម​ កុំ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម

Share

ភ្នំពេញ៖នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ តំណាងសមាគមខ្មែរកម្ពុជាក្រោមបានយកញត្តិទៅដាក់នៅក្រសួងការបរទេសកម្ពុជា ដើម្បីស្មើទៅរដ្ឋាភិបាលវៀតណាមឱ្យបញ្ឈប់ការរិតត្បិតសេរីភាពដល់ពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោម។
kkkk

ញត្តិរបស់សមាគមខ្មែរកម្ពុជាក្រោម ដែលបានដាក់ទៅក្រសួងការបរទេស បានបញ្ជាក់ថា ការគោរព និងអនុវត្តគោលការសិទ្ធិមនុស្ស ចំពោះពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីកម្ពុជា នៅតែមានកម្រិតទាប ។

បច្ចុប្បន្ននេះ នៅក្នុងវិស័យសិទ្ធិមនុស្ស ខ្មែរក្រោមបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាសេរីភាពជំនឿ និងការប្រណិប័តន៍សាសនា សេរីភាពក្នុងវិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច វិស័យវប្បធម៌ សេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មានព័ត៌ជាដើម។

ដោយសមាគមខ្មែរកម្ពុជានៅតែរងបញ្ហាប្រឈមទាំងនេះ សមាគមខ្មែរកម្ពុជា ស្នើឱ្យរដ្ឋាភិបាលវៀតណាម ផ្តល់នូវសិទ្ធិសេរីភាពពេញលេញសម្រាប់ព្រះសង្ឃគ្រប់គ្រងចាត់ចែងវត្តអារាមព្រះពុទ្ធសាសនាដោយខ្លួនឯង និងផ្តល់សិទ្ធិពេញលេញដល់កូនខ្មែរក្រោមឱ្យបានសិក្សារៀនសូត្រអក្សរខ្មែរទៅតាមតម្រូវការដែលពួកគេចង់បាន។

គោរពឱ្យពេញលេញនូវសិទ្ធិសេរីភាពនៅមូលដ្ឋានរបស់ខ្មែរក្រោម ក្នុងនាមជាជនជាតិដើមដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ ផ្តល់សិទ្ធិខ្មែរ ក្រោមមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្ត លើឋានៈនយោបាយ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី សមស្របតាមគោលការសិទ្ធិមនុស្ស។ ជាមួយគ្នានេះត្រូវបញ្ឈប់ការអនុវត្តវិធានការ ដែលមានបំណងចងដកហូតខ្មែរក្រោម នូវដីធ្លី ឬធនធានរបស់ពួកគេ៕

Share

Image
Image
Image