loader

ស្ថានទូត​អា​មេ​រិ​ក​សរសើរ​ដំណើរការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា​

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបានចេញសេចក្តីថ្លែងការណ៏ដោយហៅដំណើរការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៤ មិថុនាថា ប្រព្រឹត្តទៅដោយរលូន ខណៈលើកសរសើររាជរដ្ឋាភិបាល និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមការបង្ហោះសេចក្តីថ្លែងការណ៍តាមរយៈផេកផ្លូវការរបស់ស្ថានទូតអាមេរិក។ ក្រៅពីនេះ ស្ថានទូតអាមេរិកក៏សរសើរអង្គការសង្គមពាក់ព័ន្ធដែលចូលរួមសង្កេតការណ៍ការបោះឆ្នោតផងដែរ។

ឡូហ្គូស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ឡូហ្គូស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ស្ថានទូតអាមេរិកបានដាក់អ្នកសង្កេតការណ៍របស់ខ្លួន ៤០ នាក់ នៅទូទាំងប្រទេសកម្ពុជាក្នុងការជួយសម្របសម្រួលជាមួយគណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ក្រុមអង្កេតការណ៍បានធ្វើការអង្កេតការណ៍ប្រហែលជាង ៣០០ ទីតាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន ១៣។

ស្ថានទូតអាមេរិកក៏បានធ្វើការប្តេជា្ញថា ខ្លួននឹងចូលរួមបន្តតាមដានព្រឹត្តការណ៍ ខណៈគណៈកម្មការរៀបចំការបោះឆ្នោត ផ្សព្វ ផ្សាយលទ្ធផលជាបណ្តើរៗ។ ស្ថានទូតអាមេរិកនៅកម្ពុជាក៏រំពឹងថា គណៈកម្មការរៀបចំការបោះឆ្នោតនឹង ចូលរួមអនុវត្ត និង ទទួលខុសត្រូវដោយតម្លាភាព និងសុច្ចរិតភាពយ៉ាងពេញលេញ។

សេចក្ដីថ្លែងការណ៍បន្តថា ការបោះឆ្នោតនេះ គឺជាព្រឹត្តការណ៍សំខាន់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យជាបន្តរបស់ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកនៅកម្ពុជាក៏បានអំពាវនាវ ដល់ ប្រជាពលរដ្ឋកម្ពុជា គណបក្សនយោបាយ និងស្ថាប័នផ្សេងៗដើម្បីទទួលយកលទ្ធផលនៃការបោះឆ្នោតដោយសន្តិវិធី និងក្នុងស្មារតីនៃការផ្សះផ្សាជាតិនឹងកិច្ចសហប្រតិបត្តិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x