loader

បក្សនយោបាយមួយចំនួនទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គ.ជ.ប

ភ្នំពេញ៖គណបក្សនយោបាយតូចៗនៅកម្ពុជាទទួលស្គាល់លទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថាប្រព្រឹត្តទៅដោយ  សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការបង្ហាញទស្សនៈនេះបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បិទបញ្ចប់កាលពីថ្ងៃទី ៤ ឧសភា ឆ្នំា២០១៧។

ប្រជាពលរដ្ឋឈរតម្រង់ជួរគ្នាចូលបោះឆ្នោត
ប្រជាពលរដ្ឋឈរតម្រង់ជួរគ្នាចូលបោះឆ្នោត

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នំា២០១៧ បានបិទបញ្ចប់ កាលពីថ្ងៃទី ៤ ឧសភា ឆ្នំា២០១៧ម្សិលមិញត្រឹមម៉ោង ៣ រសៀល។ ការបិទបញ្ចប់ ការបោះ ឆ្នោតនេះគណបក្សនយោបាយមួយចំនួនដែលបានចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទទួលស្គាល់ថាការបោះឆ្នោតមានតម្លាភាព សេរី ត្រឹមត្រូវអាចទទួល យកបាន បើទោះជានៅតំបន់ខ្លះមានភាពមិនប្រក្រតីមួយចំនួនបានកើតទ្បើងក្ដី។

អ្នកនំាពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ទទួលស្គាល់ថាដំណើរ ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ តែលោកថាទោះបីយ៉ាង នេះក្តីការបោះឆ្នោតនេះក៏នៅមានភាពមិនប្រក្រតីមួយចំនួនកើតទ្បើងផងដែរតែមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ។

លោក សាម អ៊ីន «យើងគិតថាជារឿងមួយដែលយើង អាចទទួលយក បានបើទោះបីជា មានបញ្ហាប្រឈមខ្លះៗនៅឃុំ មួយចំនួនដែលយើងឈរជើង ហ្នឹងពេលរាប់សន្លឹកឆ្នោត ហ្នឹងមានការបិទទ្វារ បង្អូចទ្វារក្នុងការិយាល័យហ្នឹងក៏ដោយប៉ុន្តជារួម យើងគិតថា ដំណើរការល្អអាចទទួលយកបាន »។

 ចំណែកប្រធានស្តីទីគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត ក៏ទទួល ស្គាល់ដែរថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពិតជាប្រព្រឹត្តិទៅ ដោយ ភាពត្រឹមត្រូវ មិនមានការបង្ខិតបង្ខំនោះទេ។

លោក ចាន់ យ៉េត ៖«ក្រោយពីយើងពិនិត្យឃើញថា ក្រុមការងាររបស់យើងពីអ្នកសង្កេត ការណ៍ហ្នឹងបានធ្វើរបាយការណ៍មកខ្ញុំបាទហ្នឹងឃើញថាវាសមស្របតាមដែល គ.ជ.ប ឬក៏ NEC ឬក៏ SEC បានរៀបចំបានល្អយើង ណមិនអាចប្រកែក បានដោយ សារយើង មានអ្នកសង្កេតការណ៍បានត្រឹមត្រូវ»។

 ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋាក៏ទទួលស្គាល់ដែរ ថាដំណើរការបោះ ឆ្នោតដែលទើបបញ្ចប់នេះគឺមានភាពល្អប្រសើរអាចទទួលយកបាន។

លោក សួន សេរីរដ្ឋា៖«ចំពោះខ្ញុំឃើញថាមួយ ថ្ងៃពេញនៃការបោះឆ្នោតនេះ គឺស្ថាន ភាពទូទៅនៅក្នុងភូមិ ឃុំ សង្កាត់ ដែលគណបក្សអំណាចខ្មែរ ឈរឈ្មោះបោះឆ្នោត ហើយយើងបានធ្វើការអង្កេតរំលងទៅដល់ឃុំ សង្កាត់ ដទៃទៀតដែលយើង មិនបាន ដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតទេប៉ុន្តែស្ថានភាពទូទៅយើងអាចទទួលយកបាន»។

 ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ ក៏យល់ស្របថាការ បោះឆ្នោតនេះ មានអព្យាក្រឹត្យគួរឱ្យកត់សម្គាល់ផងដែរ៖

លោក ពេជ្យ ស្រស់ ៖«ដំណើរការទៅបោះឆ្នោតហ្នឹងខ្ញុំ មើលឃើញថាសុក្រឹត្យមួយ អាច ទទួលយកបាន។យើងមិននិយាយថាវាល្អឥត ខ្ចោះនោះទេប៉ុន្តែយើងអាច និយាយថា វាល្អហើយល្អជាងអាណត្តិមុនៗកម្ពុជាគួរតែអនុវត្តអាចារឹកបែបហ្នឹងទើបកម្ពុជាអាចរីកចំរើនក្នុងការជ្រើសមេដឹកនំាពីមួយអាណត្តិទៅមួយអាណត្តិ»។

ដោយទ្បែកអគ្គលេខាធិការរងគណបក្សហ្វ៊ុន ស៊ីន ប៉ិច លោក សំ  វុទ្ឍី មិនទាន់អាច ទទួល យកលទ្ធផលនៃការបោះឆ្នោតនេះនៅទ្បើយនោះទេ។

លោក សំ  វុទ្ឍី៖«គណបក្សហ្វ៊ុន ស៊ិន ប៉ិច យើងមិនទទួលយកបានទេ យើងមើលឃើញ ថាប្រព័ន្ធនេះការយើងគិតអំពីអង្គការ NDIពេលខ្លះគាត់ ចង់ឱ្យការប្រកាស មួយនៅក្នុង វេបសាយ ឬក៏នៅក្នុងគេហទំព័រនៃស្មារតីជាតិ ជាពិសេសអ្នកដែល មានប្រព័ន្ធផ្សព្វ ផ្សាយតាមគេហទំព័រហ្វេសប៊ុកជាដើមដើម្បីផ្សព្វផ្សាយបញ្ហាទំាងអស់ហ្នឹងទៅឱ្យស្រទាប់ប្រជាពលរដ្ឋ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃ អាទីត្យ ទី៤មិថុនា មានគណបក្សចូលរួម ១២គណបក្ស។ តែគណបក្សដែលបានសំឡេង មេឃុំ និង ក្រុមប្រឹក្សាឃុំច្រើន ជាងគេ មានតែ២ គណបក្ស ប៉ុណ្ណោះគឺ គណបក្សប្រជាជន កម្ពុជា និងគណបក្ស សង្រ្គោះជាតិ ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x