en     km
en     km

សម្តេច​ហ៊ុន​ សែន​ អំណរ​គុណ​ប្រជាពលរដ្ឋ​ និង​អង្គការ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស គណៈកម្មការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយទាំងអស់ និងអង្គការជាតិ-អន្តរជាតិ ដែលចូលរួមជួយអង្កេតការណ៍ធ្វើឲ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តិទៅយ៉ាងរលូន ។

សម្តេច ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦
សម្តេច ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦

សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ដែលបានចូលរួម ថែរក្សាសណ្តាប់ធ្នាប់ និង សន្តិសុខចាប់តាំងពីថ្ងៃ ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃ ដំណើរការបោះឆ្នោតធ្វើឱ្យការបោះឆ្នោតប្រកបដោយតម្លាភាព សេរីភាព និងអព្យាក្រឹត្យយុត្តិធម៌។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ មិថុនា ត្រូវបានអ្នកសង្កេតការណ៍មកពីក្រុមបន្ទប់ស្ថានការណ៍ បោះឆ្នោត និងអង្គកាតម្លភាពកម្ពុជាចាត់ទុក ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយភាពល្អច្រើន បើធៀបនឹងអាណត្តិកន្លងមក៕

Share

Image
Image
Image