en     km
en     km

CPP ​បន្តប្រៀបឈ្នះលើ CNRP ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ

Share

ភ្នំពេញ ៖ ក្រុមសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ នៃការបោះឆ្នោតអះអាងរកឃើញថាគណបក្សប្រជាជនកម្ពុជាបាន ឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប៉ុន្តែនៅមានគម្លាតតិចតួចនៅឡើយ។

របាយការណ៍នេះហាក់ដូចជាមានភាពលម្អៀងគ្នាបើធៀបជាមួយរបាយការណ៍ក្រៅផ្លូវការដែលត្រូវផ្សព្វផ្សាយដោយប្រព័ន្ធក្នុងស្រុក។

សន្និសិទសារព័ត៌មាននៅទីស្នាក់ការអង្គការComfrel
សន្និសិទសារព័ត៌មាននៅទីស្នាក់ការអង្គការComfrel

ស្របពេលដែលសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយនានាបង្ហាញថាគណបក្សប្រជាជនកម្ពុចារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្នះ ១១៦៣ឃុំសង្កាត់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងគណបក្ស សង្គ្រោះជាតិរបស់លោកកឹម សុខា ទទួលបាន៤៨២ឃុំសង្កាត់យកមកគ្រប់គ្រង របាយការណ៍របស់បន្ទប់ស្ថានការណ៍ដែល ជាបណ្តុំអង្គការក្រៅរដ្ឋាភិបាលចំនួន៤០ បានបង្ហាញថាគណបក្សគូប្រជែងទាំងពីរបានចាញ់ឈ្នះគ្នាយ៉ាងប្រកិត។

ក្នុងរបាយការណ៍បឋមរបស់ខ្លួន ក្រុងអង្គការសង្គមស៊ីវិលទាំងនេះ បញ្ជាក់ថា គណបក្សកាន់អំណាចបានយកឈ្នះការ បោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះប្រមាណ៤៨% លើសគណបក្សសង្គ្រោះជាតិដែលទទួលបាន ៤៥% ។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រេល(Comfrel) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង ភ្នំពេញនៅថ្ងៃចន្ទ័ទី៥ ខែមិថុនានេះ ថា ការវាយតម្លៃនេះមិនទាន់មានភាពជាក់លាក់នៅឡើយទេ។

«បន្ទប់ស្ថានការណ៍យើងក៏ជួបបញ្ហារឿងអ៊ិនធើនេត យើងមិនអាចធ្វើកិច្ចការងារដើម្បីប្រមូលទិន្នន័យ ផ្ទៀតផ្ទាត់ទិន្នន័យ ហ្នឹងឱ្យបានពេញលេញនៅឡើយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ដូចយើងសន្និដ្ឋានអញ្ចឹង! យើងអាចឃើញភាគរយនៃ គណបក្សធំៗរបៀបហ្នឹង»។

យ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិលខាងលើអះអាងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះ បាន ប្រព្រឹត្តិទៅ«មានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ហើយលទ្ធផលក៏មានអព្រឹក្រឹត្យ»អាចទទួលយក បាន បើប្រៀបធៀបទៅការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់កាលពីឆ្នាំ ២០១២។

បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតបានរៀបរាប់ថាបញ្ជីបោះឆ្នោតមានគុណភាព ការចុះបញ្ជីបេក្ខជនប្រកួតប្រជែង ចំណែក ប្រជាជនក៏មានជំនឿលើសុក្រឹត្យភាពរបស់គ.ជ.ប ច្រើនជាងអាណត្តិមុនផងដែរ។ រីគណបក្សនយោបាយវិញក៏មានភាព ចាស់ទុំផងដែល ពេលឃោសនារកសំឡេងឆ្នោត ដោយមិនមានអំពើហិង្សាជាដុំកំភួននោះទេ។

ចំណែកអង្គការតម្លាភាពកម្ពុជា ដែលបានដាក់អ្នកអង្កេតការណ៍របស់ខ្លួនជាង៨០០នាក់ លើការិយាល័យ ជាង៤០០ និងបាន ប្រើប្រព័ន្ធអង្កេតតាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិហៅកាត់ថា SBO បានរកឃើញ ៩៩%នៃការិយាល័យបោះឆ្នោតមិន មាន ករណីហិង្សា ការបំភិតបំភ័យឡើយ។ អង្គការតម្លាភាពក៏សង្កេតឃើញមានល្អប្រសើរនៃកំណើនកិច្ចសហប្រតិបត្តិការ និង ភាពបើកចំហររវាងគ.ជ.ប ជាមួយសង្គមស៊ីវិល និងសាធារណជនផងដែរ។

តាមរបាយការណ៍របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងនៅថ្ងៃនេះបង្កាញថា ប្រជាពលរដ្ឋដែលបាន ចេញទៅបោះឆ្នោតមានប្រមាណជាង ៨៩,៥២% ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៧,៨ លាននាក់។

កាលពីបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា បានឈ្នះ ១ ៥៩២ ឃុំ លើ ១៦៣៣ ឃុំ- សង្កាត់នៅទូទាំងប្រទេស។ ចំណែកគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ក្រោយមកគណបក្សទាំងពីរបង្កើតជាគណបក្សសង្គ្រោះជាតិរួមគ្នាសរុបទទួលបានតែ ៤០ ឃុំសង្កាត់តែប៉ណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅរសៀលថ្ងៃចន្ទ័នេះ គណបក្សសង្គ្រោះជាតិទទួលបានអសនៈក្រុមប្រឹក្សា ឃុំសង្កាត់ ប្រមាណជា៥០០ឃុំសង្កាត់។ គឺនៅពីក្រោយគណបក្សប្រជាជនកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះដែរបានថ្លែងអំណរគុណអ្នកបោះឆ្នោតដែលបានបោះឆ្នោតជូន គណបក្ស របស់លោក៕

Share

Image
Image
Image