en     km
en     km

កូរ៉េ​ខាងជើង​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ថា​ជា​អំពើ​ប្រទូសរ៉ាយ​

Share

កូរ៉េខាងជើងបន្តច្រានចោលជាថ្មី ចំពោះការពង្រីកការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយចាត់ទុកថា ជាវិធានការ បង្កអំពើប្រទូសរ៉ាយកាន់តែខ្លាំងដែលធ្វើឲ្យកូរ៉េខាងជើងកាន់តែពង្រឹងជំហររបស់ខ្លួនថែមទៀត។

nort-korea

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន KCNA ថា ទោះជាមានការដាក់ទណ្ឌកម្ម មកលើយើងយ៉ាងណាក៏ដោយ គឺ យើងមិនបោះបង់ចោលកម្មវិធីនៃការផលិតនុយក្លេអ៊ែរនោះទេ ព្រោះជាជម្រើសការពារអធិបតេយ្យជាតិរបស់ខ្លួន ហើយក៏ជាសិទ្ធិរបស់ប្រទេសមួយដើម្បីឆ្ពោះទៅរកគោលដៅដែលខ្លួនត្រូវតែធ្វើឲ្យជោគជ័យ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចចេញសេចក្តីសម្រេច កាលពីថ្ងៃ សុក្រ ពង្រីកការដាក់ទណ្ឌកម្មថែមទៀតទៅលើកូរ៉េខាងជើង សំដៅកាត់បន្ថយការជួញដូរអាវុធរបស់ប្រទេសនេះ។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតនេះ ដោយសំដៅទៅលើបុគ្គលមានអំណាច និងមានទ្រព្យសម្បត្តិ ១៤ រូប ដោយរឹបអូសទ្រព្យសម្បត្តិបុគ្គលទាំងនេះ ដែលមាននៅក្រៅប្រទេស ។

សហរដ្ឋអាមេរិកដែលជាមេគំនិតនៃការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងបានព្រមានថា បើកូរ៉េខាងជើងបន្តបាញ់កាំជ្រួចគំរាមកំហែងពិភពលោកទៀតនោះ គឺសហរដ្ឋអាមេរិក ក៏កាន់តែរកវិធានការណ៍ជាថ្មីទៀតដើម្បីប្រឆាំងទៅលើប្រទេសផ្តាច់ការមួយទៀត៕

Share

Image
Image
Image