en     km
en     km

អង្គការ​តម្លាភាព​រក​ឃើញ​ភាព​ត្រឹមត្រូវ​មួយ​ចំនួន​នៅ​ថ្ងៃ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ អង្គការតម្លាភាពដែលជាអង្គការមួយតាមដានកិច្ចការសង្គម និងអំពើពុករលួយ បានបញ្ចេញរបាយការណ៍ដំបូងរបស់ខ្លួន ជុំវិញស្ថានការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃ អាទិត្យ ទី៤ មិថុនានេះថា ស្ថានការណ៍បោះឆ្នោតគិតមកដល់ម៉ោង ១០ ព្រឹក ការិយាល័យបោះឆ្នោតដែលត្រូវបានសង្កេតការណ៍ស្ទើរទាំងអស់បានបើកដំណើរការទាន់ពេលវេលាដែលបានកំណត់ទុក ហើយមានសមា្ភរៈដែលចាំបាច់ទាំងអស់ មានវត្តមានមន្រ្តីការិយាល័យបោះឆ្នោត។ 

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TI )
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TI )

តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពដែលចុះនៅព្រឹកថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧នេះ  គឺ តម្លាភាពអះអាងថា  គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី ០៤ មិថុនានេះ ដំណើរការនៃការរៀបចំ  និងការបើកការបោះឆ្នោតបានប្រព្រឹត្តទៅដោយសុចរិត។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាដដែល លទ្ធផលនៃការអង្កេតរបស់អង្គការតម្លាភាព រកឃើញថា៖

• ៨៨% នៃការិយាល័យបោះឆ្នោតបានបើកទាន់ពេលវេលា។
• ៩៥% នៃការិយាល័យបោះឆ្នោតមានមន្ត្រីការិយាល័យបោះឆ្នោតចំនួន ៦ ។
• នៅពេលបើកការបោះឆ្នោត, ៩៩.៨ % នៃការិយាល័យបោះឆ្នោតមានវត្តមានភ្នាក់ងារ គណបក្សនយោបាយ រួមមាន ៩៤% ដែលជាភ្នាក់ងារមកពី គណបក្សប្រជាជនកម្ពុជា និង ៩៤%ភ្នាក់ងារមកពី គណបក្សសង្គ្រោះជាតិ និង ៤៦% ជាភ្នាក់ងារមកពី គណបក្សផ្សេងទៀត ។
• ៨៨%នៃការិយាល័យបោះឆ្នោតមានវត្តមានអ្នកសង្កេតការណ៍មកពីអង្គការផ្សេងទៀត នៅកំឡុងពេលរៀបចំការបោះឆ្នោត និងពេលបើកការបោះឆ្នោត។
• ៩៨% សម្ភារៈសំខាន់ៗទាំងអស់មានវត្តមាននៅក្នុងពេលបើកការិយាល័យបោះឆ្នោត។
• ៩៩.៨ % នៃការិយាល័យបោះឆ្នោត បានបង្ហាញពីប្រអប់សន្លឹកឆ្នោតទទេ ការបិទគម្របហិបឆ្នោតដោយចាក់សោរឃ្លុំ និងដាក់នៅកន្លែងដែលអាចមើលឃើញជាសាធារណៈមុនពេលចាប់ផ្តើមនៃការបោះឆ្នោត។
• ៩៥ % នៃការិយាល័យបោះឆ្នោត គ្មានវត្តមានសមា្ភរៈយុទ្ធនាការឃោសនា ក្នុងចម្ងាយ ១00 ម៉ែត្រនៅខាងក្រៅ ការិយាល័យបោះឆ្នោត។
• ៥៩% នៃការិយាល័យបោះឆ្នោតគ្មានជំរាលសម្រាប់ជនពិការ ជិះរទេះចេញចូល

អង្គការតម្ភាភាព បាន ដាក់ពង្រាយ អ្នកសង្កេតការណ៍ ១០៨៥នាក់ នៅតាម ការិយាល័យបោះឆ្នោតចំនួន ៤១១ដោយប្រើប្រព័ន្ធវិទ្យាសាស្ត្រស្ថិតិ (Sample Based Observation – SBO)៕

 

Share

Image
Image
Image