loader

​ទិដ្ឋភាព​នៅ​ភ្នំពេញ​ថ្ងៃ​បោះ​ឆ្នោត​

ក្រុងភ្នំពេញ៖ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនយោបាយ ។ ជាទីតាំងនៃការប្រមូលផ្ដុំកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំង មានពលរដ្ឋរស់នៅច្រើនកុះក។ តែទិដ្ឋភាពនៅថ្ងៃបោះឆ្នោត ឃុំ-សង្កាត់ ថ្ងៃអាទិត្យទី ៤ មិថុនា ហាក់មានសភាពស្ងប់ស្ងាត់   ជាងសព្វដងបន្តិច ដោយនៅលើដងផ្លូវដែលធ្លាប់មានសកម្មភាពចរាចរណ៍ ចង្អៀតណែន បែបជាមានភាពស្ងប់ស្ងាត់ និង គ្មានការស្ទះចរាចរណ៍អ្វីច្រើនទេ។

people

ជាការពិតសម្រាប់ថ្ងៃនេះ គឺជាពេលដែលពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ដែលខ្លួនពេញចិត្ត។ ជាមួយគ្នានេះ គេក៏សង្កេតឃើញមានពលរដ្ឋភាគច្រើនបានឈរតម្រង់ជួរនៅពីមុខការិយាល័យបោះឆ្នោតតាំងពីម៉ោង ៦ព្រឹក ដោយទឹកមុខរីករាយជួបជុំគ្នានិយាយសាសាងគ្នា ។ ប៉ុន្តែ បើមិនស្គាល់គ្នាទេ គឺមិនប្រាប់ថា បោះឆ្នោតឱ្យបក្សណានោះទេ លើកលែងមិត្តភ័ក្ដិជិតស្និទ្ធ ឬ ក្រុមគ្រួសារតែប៉ុណ្ណោះ ទើបហ៊ានប្រាប់ថា បោះឱ្យបក្សណាដែលខ្លួនពេញចិត្ត។

ក្នុងចំណោមពួកគេទាំងនោះ មានអ្នកខ្លះ ពួកគាត់បានលើកចង្អុលដៃ ដែលជាប់នឹងទឹកថ្នាំជ្រលក់បង្ហាញទៅអ្នកជុំវិញខ្លួន ដោយបញ្ជាក់ថា គេបានបំពេញកាតព្វកិច្ច ជាពលរដ្ឋម្នាក់ដែរ។ ក្រោយបោះឆ្នោតហើយ ពួកគេ មិនទាន់រួតរាន់ទៅផ្ទះទេ ដោយចាំសាកសួរគ្នា និយាយពីនេះពីនោះ ប៉ុន្តែ រឿងមកបោះឆ្នោត គឺជាប្រធានបទដ៏សំខាន់បំផុត។

អ្វីដែលសំខាន់ទៀតសម្រាប់ថ្ងៃដ៏ពិសេសនេះ គេចាប់អារម្មណ៍ឃើញថា ពលរដ្ឋដែលបានប្រើសិទ្ធ និងបោះឆ្នោតហើយនោះ គឺ ម្នាក់ៗសុទ្ធតែបានថត  Selfie  ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិ ដើម្បីទុកជាអនុស្សាវរីយ៍ហើ់យនោះ  ពួកគេក៏ចាប់ផ្ដើម ចែកចាយ រូបថត លើបណ្ដាញសង្គមយ៉ាងព្រោងព្រាតផងដែរ។ អ្នកខ្លះសរសេរថា សប្បាយចិត្តណាស់ថ្ងៃនេះ ដោយបានបញ្ចេញ ឆន្ទៈរបស់ខ្លួនរើសតំណាងថា្នក់មូលដ្ឋាន រីឯអ្នកខ្លះទៀតក៏សរសេរថា ខ្ញុំបានប្រើសិទ្ធរបស់ខ្លួនឯងហើយ ហើយអ្នកខ្លះទៀតក៏បានសរសេនៅលើផេកហ្វេសប៊ុករបស់ខ្លួនដោយជំរុញឱ្យអ្នកមិនទាន់ទៅបោះឆ្នោត រួតរាន់ទៅបោះឆ្នោតឱ្យបានទាន់ពេលវេលានៅមុនម៉ោង៣ រសៀល ផងដែរ។

people

យ៉ាងនេះក្ដី មណ្ឌលបោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញក៏ត្រូវបានកងសន្ដិសុខ រឹតត្បិតមិនអោយពលរដ្ឋថតយករូបភាព ក្នុងបរិវេណនៃមណ្ឌលបោះឆ្នោតផងដែរ។

ជារួមទៅទិដ្ឋភាពនៅរាជធានីភ្នំពេញ ហាក់ស្ងប់ស្ងាត់ជាងសព្វដង គឺ ពលរដ្ឋមិនសូវបានចេញទៅណាទេ ដោយម្នាក់ៗចាំអ៊ុតថា តើបក្សដែលខ្លួនបោះឆ្នោតឱ្យនោះ ជាប់ឆ្នោត ដែឬទេ។
តាមច្បាប់របស់ គ.ជ.ប គឺ គេចាប់ផ្ដើមរាប់សន្លឹកឆ្នោតនៅក្រោយបិទបញ្ចប់ការិយាល័យបោះឆ្នោតនៅម៉ោង ៣រសៀល។ បើតាម គ.ជ.ប លទ្ធផលនេះ នឹងបិទនៅមាត់ទ្វារការិយាល័យបោះឆ្នោត ។ ជាមួយគ្នានោះ លទ្ធផលបោះឆ្នោតដែលបិទនៅមាត់ទ្វារក្រោយការរាប់សន្លឹកឆ្នោត នឹងអនុញ្ញាតឱ្យថតយកលទ្ធផលបោះឆ្នោតបាន តែលទ្ធផលទាំងនោះគ្រាន់តែជាលទ្ធផលបណ្ដោះ អាសន្នតែប៉ុណ្ណោះ។

ដោយឡែកលទ្ធផលបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញសេចក្ដីប្រកាស ទើបដឹងថា បក្សណាទទួលបានសំឡេងប៉ុន្មាន នៅក្នុងឃុំ-សង្កាត់ នីមួយៗ។ ប្រទេសកម្ពុជាមានឃុំ-សង្កាត់ ចំនួន ១៦៤៦ ឃុំ-សង្កាត់ ។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤នេះ  មានគណបក្សចូលរួមប្រកួត ១២ គណបក្សនយោបាយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x