loader

គ​.​ជ​.​ប​ ប្រាប់​ពលរដ្ឋ​ត្រូវ​រួត​រាន់​ទៅ​បញ្ជាក់​ឯកសារ​ឱ្យ​បាន​ត្រឹម​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃនេះ​

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៧នេះ បានជូនដំណឹងឱ្យដឹងថា គ.ជ.ប បានសម្រេចសម្រួលដល់ការបោះឆ្នោតជូនពលរដ្ឋ ដោយ គ.ជ.បអនុញ្ញាតឲ្យបន្ដការស្នើសុំ និងការបញ្ជាក់ឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការបោះឆ្នោតបន្ថែមមួយថ្ងៃទៀត គឺ នៅថ្ងៃទី ០៤ មិថុនានេះ ត្រឹមម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី ៤ មិថុនានេះ ។

ទី

តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ប៉ុន្តែគ្មានអត្តសញ្ញណប័ណ្ណត្រូវរួតរាន់ទៅឃុំសង្កាត់ឱ្យទាន់ពេលត្រឹមម៉ោង ២ និង៣០ថ្ងៃ ដើម្បីបញ្ជាក់ឯកសារបោះឆ្នោត បើពុំនោះទេនឹងគ្មានសិទ្ធិបោះឆ្នោតទេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបិទ លែងទទួល ការបញ្ជាក់ដូចនេះម្ដងហើយ កាលពីថ្ងៃម្សិលមិញ(ថ្ងៃទី៣មិថុនា)នៅត្រឹមម៉ោង ៥ និង៣០នាទី តែពេលនេះ គ.ជ.ប បានពន្យាពេល មួយថ្ងៃទៀត។

តាម គ.ជ.ប ពលករដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណមានចំនួន៣០ម៉ឺននាក់ ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x