en     km
en     km

អ្នកជំនាញ​៖​ អា​មេ​រិ​ក​ប្រហែលជា​វាយប្រហារ​កូរ៉េ​ខាងជើង​នៅ​២​ស​ប្ដា​ហ៍​ទៀត​(មានសំឡេង)

Share

សង្គ្រាមរវាងអាមេរិក និងកូរ៉េខាងជើង ទំនងនឹងផ្ទុះឡើងនៅពេលដ៏ខ្លីខាងមុខនេះ។ នេះជាការព្យាករណ៍របស់អ្នកជំនាញកិច្ចការយោធាដែលធ្វើឡើងបន្ទាប់ពីអាមេរិកបញ្ជូននាវាចម្បាំងមួយគ្រឿងទៀតទៅកាន់សមុទ្រ ហើយរំពឹងថា នឹងទៅដល់    សប្ដាហ៍ក្រោយនេះ។ លោក សេរី វឌ្ឍនៈ រាយការណ៍ជូន៖

uss-north-korea

លោក George Friedman អ្នកជំនាញកិច្ចការភូមិសាស្ត្រនយោបាយ នៃប្រទេសអាមេរិក បានព្យាករណ៍ថា អាមេរិក នឹងវាយប្រហាលើ ប្រទេសកូរ៉េខាងជើង ប្រហែលជា២សប្ដាហ៍ទៀត បើ ស្ថានការណ៍តានតឹង លើ ឧបទ្វីបកូរ៉េកាន់តែ ធ្ងន់ធ្ងរ ជាពិសេស បើ កូរ៉េខាងជើងបន្តបាញ់សាកល្បង កាំជ្រួច ម្ដងទៀតនោះ។

នេះបើយោងតាមការចុះផ្សាយរបស់ News Max.com ដែលស្រង់ការវិភាគរបស់លោក George Friedman អ្នកជំនាញភូមិសាស្ត្រនិងយុទ្ធសាស្ត្រនយោបាយ អំពីកិច្ចការអន្តរជាតិ ។ លោក គឺជាជនជាតិ ហុងគ្រី។

អត្ថបទវិភាគរបស់លោកបានព្យាករណ៍ថា បើនាវាចម្បាំងរបស់អាមេរិកមួយគ្រឿងទៀត គឺនាវា USS Nimitz ដែលជានាវាចម្បាំងដ៏ធំ មកដល់សមុទ្រកូរ៉េ ពេលណានោះ គឺ ភាពតានតឹងនឹងឡើងកំដៅមួយកម្រិតទៀត ហើយពេលនោះ គឺ ជាសញ្ញានៃការ ចាប់ផ្ដើម វាយប្រហារ លើ ប្រទេសកូរ៉េខាងជើង យ៉ាងពិតប្រាកដ។

នាវា USS Nimitz ដែលផ្ទុកយន្តហោះចម្បាំង ៦០គ្រឿង និងកាំជ្រួច ៣០០ដើមនឹងមកដល់សមុទ្រកូរ៉េនៅសប្ដាហ៍ក្រោយ ដោយ បើកចេញពីមូលដ្ឋានទ័ពជើងទឹកនៅក្រុងវ៉ាស៊ីនតោន ។ តាមការវិភាគរបស់លោក គឺអាមេរិក បានត្រៀមខ្លួនហើយ ដើម្បីវាយប្រហារកូរ៉េខាងជើង ព្រោះគ្រឿងសព្វាវុធរបស់អាមេរិក ហាក់រៀបចំសព្វគ្រប់ហើយ។

លោកថា នាវាចម្បាំងចំនួន ៣គ្រឿង របស់អាមេរិក គឺ នាវាUSS Ninmitz នាវា USS Ronald Reagan និង នាវា CarlVinson រួមទាំង នាវាមុជទឹកដ៏ធំ USS Michigan អាចសហការបានហើយជាមួយ នាវាពិឃាដ យន្តហោះ ចម្បាំង B-52 B-2 F-16 និងកាំជ្រួចThaad គឺសមល្មម ដែលអាមេរិក អាចវាយប្រហាកូរ៉េខាងជើងដោយ មានប្រសិទ្ធភាព។

ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍មកថា នាវាចម្បាំងដ៏ធំមួយគ្រឿង គឺនាវាUSS Theodor Roosevelt ក៏នឹងត្រៀមចេញដំណើរមក កាន់សមុទ្រកូរ៉េដែរ។ ស្របពេលនេះដែរ ប្រទេសជប៉ុន បានប្រកាសគាំទ្រអាមេរិកពេញទំហឹងទាំងជម្រើស ដំណោះស្រាយការទូត និងយោធា។

កាលពីថ្ងៃម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងព្យុងយ៉ាង ដោយសំដៅរឹបអូសទ្រព្យសម្បត្តិមន្ត្រីធំៗរបស់ប្រទេសនេះ ចំនួន១៨ នាក់ ដែលមាននៅបរទេស។

យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមិនសោកស្តាយអ្វីឡើយ។ ផ្ទុយទៅវិញ ប្រទេសផ្តាច់ការមួយនេះ ប្រកាសត្រៀមរៀបចំបាញ់កាំជ្រួច បំពាក់ដោយក្បាលនុយក្លេអ៊ែរនៅពេលឆាប់ៗនេះ។ តែជាមួយគ្នានេះ ប្រទេសចិនដែលជាមហាមិត្តប្រទេសកូរ៉េខាងជើងបានសុំឲ្យអាមេរិកទុកពេលឲ្យខ្លួន១០០ ថ្ងៃទៀត ដើម្បីគាបសង្កត់ ក្រុងព្យុងយ៉ាង។

សម្រាប់សហរដ្ឋអាមេរិក ព្រមានថាអ្វី ដែលក្រុងព្យុងយ៉ាងបានធ្វើមកលើខ្លួន គឺ សមល្មម ដើម្បីធ្វើឲ្យកូរ៉េខាងជើងរាងចាល ។
អ្នកជំនាញរូបនេះ ព្យាករណ៍ថា អាមេរិកនឹងប្រើយន្តហោះ ១០០គ្រឿង ដើម្បីវាយសន្ធប់លើប្រទេសកូរ៉េខាងជើងដោយសំដៅលើ មូលដ្ឋានទ័ពអាកាស ទ័ពជើងទឹក និងសំដៅលើឃ្លាំងអាវុធនុយក្លេអ៊ែរ៕ News Max.com

Share

Image
Image
Image