en     km
en     km

គ.ជ.ប ថា​ មាន​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ជិត​៨​រយ​នាក់​ចូលរួម​យក​ព័ត៌មាន​ថៃ្ង​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានឱ្យដឹងថាអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិចំនួន ៧៨៨ នាក់ ចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី ៤នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៤ មិថុនានេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បាន បញ្ជាក់ថា ចំនួនអ្នកសារព័ត៌មានទាំងនោះ គឺ មានអ្នកសារព័ត៌មានស្រីចំនួន ១០៦នាក់។ អ្នកសារព័ត៌មានទាំងនេះមកពីអង្គភាពចំនួន ៦៣។

គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី ៤នេះ មានអ្នកសង្កេតការណ៍មកពីស្ថាប័នអង្គការសង្គមស៊ីវិលចំនួន ៧៤៦៧១នាក់ ក្នុងនោះមានអ្នកសង្កេតការអន្តរជាតិ ជាង១០០នាក់ ដែលចំនួននេះអ្នកសង្កេតការណ៍អាមេរិកច្រើនជាងគេ មានដល់ទៅ៩២នាក់និងភ្នាក់ងារមកពីគណបក្សនយោបាយទាំង១២គណបក្សចំនួន ១០៥៣៤៨ នាក់ ៕

 

Share

Image
Image
Image