en     km
en     km

រដ្ឋមន្ត្រី​មហាផ្ទៃ​ ព្រមាន​អង្គការ​ ឬ​ បុគ្គល​ណាមួយ​ដែល​អុកឡុក​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានចាត់ការលើអង្គការស៊ីវិល ឬបុគ្គលណាមួយដែលអុកឡុកដល់ស្ថានការណ៍បោះឆ្នោត ឬ លទ្ធផលបោះឆ្នោត។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា អង្គការ ឬ បុគ្គលណាមួយដែលបង្កអុកឡុកស្ថានការណ៍បោះឆ្នោតនឹងទទួលទោសតាមច្បាប់។ សម្តេច ស ខេង ដែលបានថ្លែងព្រមានដូចនេះ គឺ នៅចំពោះមុខអ្នកសារព័ត៌មាននៅទីស្តីការគណរដ្ឋមន្ត្រី នៅរសៀល ថ្ងៃទី ០៣ ខែ មិថុនានេះ ហើយស្រង់មកចុះផ្សាយដោយគេហទំព័រ Fresh News។

សម្តេចរដ្ឋមន្ត្រីបានថ្លែង ដូចនេះថា «យើងជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវតែគោរពច្បាប់។ ខ្ញុំសង្ឃឹម ថា នឹងមិនមានបញ្ហានោះកើតឡើងទេ ប៉ុន្តែអ្នកដែលបង្កើតបញ្ហា ឬអង្គការណាបង្កើតបញ្ហាលោភលើច្បាប់អង្គការ ឬក៏បុគ្គលនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។

ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើឡើងមុនមួយថៃ្ងនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៤មិថុនាស្អែកនេះ៕

Share

Image
Image
Image