en     km
en     km

អ្នក​ចំណាកស្រុក​ចាប់ផ្ដើម​ទៅ​បោះ​ឆ្នោត​តាម​ខេត្ត​

Share

ភ្នំពេញ ៖ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៤ មិថុនា ឆ្នាំ២០១៧ស្អែកនេះ អ្នកចំណាកស្រុកបានចាប់ផ្ដើមចេញដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេនៅតាមខេត្ត ដែលភាគច្រើន ពួកគេចេញទៅបោះឆ្នោត។

រូបភាពពីមន្ទីការងារខេត្តកំពង់ឆ្នាំង
រូបភាពពីមន្ទីការងារខេត្តកំពង់ឆ្នាំង

តាមប្រភពមួយចំនួនដែលវិទ្យុស្ដ្រីបានសាកសួរនៅថ្ងៃទី០៣ មិថុនានេះ ឱ្យដឹងថា ពលរដ្ឋចំណាកស្រុកដែលមានមុខរបរផ្សេងៗគ្នា មកធ្វើការនៅរាជធានីភ្នំពេញ បានសម្រុកឡើងឡានទៅកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីទៅបោះឆ្នោត។

ប្រភពដដែលឱ្យដឹងថា រថយន្ដភាគច្រើនដឹកមនុស្សពេញឡាន ហើយពួកគេប្រាប់ថា ទៅស្រុកកំណើតដើម្បីបោះឆ្នោត ក្នុងនោះមានទាំងកម្មកររោងចក្រ កម្មករសំណង់ និងអ្នកមានមុខរបរផ្សេងៗទៀត ។

ការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី ៤មិថុនានេះ ចាប់ផ្ដើមពីម៉ោង ៧ព្រឹក នឹងបិទការិយាល័យបោះឆ្នោតនៅម៉ោង ៣រសៀល។

ពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជិត ៨លាននាក់ ។ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ លើកនេះ មានអ្នកសង្កេតការណ៍ជាតិជាង ៧ម៉ឺននាក់ និងអន្ដរជាតិជាង ១០០នាក់ ហើយអាជ្ញាធរដាក់កម្លាំងការពារការបោះឆ្នោតមានជិត ៤ ម៉ឺននាក់ នៅទូទាំងប្រទេស៕

Share

Image
Image
Image