en     km
en     km

UN​ ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាងជើង​

Share

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចពង្រីកការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងថែមទៀតរហូតដល់មានដំណោះស្រាយ។

korea-keam-chong-uung

តាមបណ្តាញផ្សាយព័ត៌មាន BBC ការសម្រេចនេះធ្វើឡើង នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញ( ថ្ងៃទី ២ មិថុនា) ។

ការសម្រេចនេះទៀតធ្វើឡើងទៅលើ មន្ត្រី ១៤ រូបរបស់ប្រទេសផ្តាច់ការមួយនេះ ដោយការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅក្រៅប្រទេស។ តាមប្រភពដដែល ការសម្រេចនេះ ធ្វើឡើងដោយឯ៑កច្ឆ័ន ហើយប្រទេសចិន និង រុស្សី ក៏គាំទ្រផងដែរ។

ករណីនេះ នាំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចដូចនេះ ដោយសារកូរ៉េ បានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីប ជាថ្មី កាលពីសប្ដាហ៍មុនដែលនាំឱ្យប្រទេសចិន និងរុស្ស៊ី ជាសម្ព័ន្ធមិត្តរបស់ប្រទេសផ្ដាច់ការ មិនសប្បាយចិត្តឡើយ៕ BBC

 

Share

Image
Image
Image