en     km
en     km

រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ពិសារ​គ្រឿង​ស្រវឹង​ថ្ងៃ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ សម្ដេចនាយកមន្ត្រី ហ៊ុនសែន បានអំពាវនាវ ដល់ពលរដ្ឋកុំលក់ដូរ និងពិសារគ្រឿងស្រវឹង នៅថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលជាក្ដីបារម្ភពីការកើតមានហិង្សា។

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន

តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាដោយ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កមានអំពើហិង្សាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គមដែលនាំអោយមានការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះ អាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងអាចប៉ះពាល់ដល់ការបោះឆ្នោត។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ឲ្យផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង ក្នុងគោលបំណេងធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុបម្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ប្រព្រឹត្តទៅដោយបរិយាកាសនយោបាយល្អ សេរីត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។

ស្របពេលនេះដែរ ក្រសួងទេសចរណ៍ក៏បានចេញសេចក្ដីអំពាវនាវ ឱ្យពលរដ្ឋដូចប្រមុខរដ្ឋាភិបាលដែរ ដោយក្រសួងបារម្ភពីការកើតមានអំពើហិង្សានៅថ្ងៃបោះឆ្នោត ។ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ អាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ នឹងប្រពឹត្តទៅពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣រសៀល។ ពលរដ្ឋដែលមានឈ្មោះបោះឆ្នោត មានជិត៨លាននាក់ ។នៅថ្ងៃបោះឆ្នោត រាជរដ្ឋា ភិបាលបានដាក់ពង្រាយកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថជិត ៤ម៉ឺននាក់នៅទូទាំងប្រទេស៕

 

Share

Image
Image
Image