loader

​ចិន ​និង​សហភាព​អឺរ៉ុបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​​

ក្រុងព្រុយហ្សែល៖ ប្រទេសចិន និងសហភាពអឺរ៉ុបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនដើរចេញពីកិច្ចព្រមព្រៀងអាកាសធាតុ។

uss-eu

ជំនួបកំពូលរវាងលោកនាយករដ្ឋមន្ត្រីលោក Li Keqiang ចិន និង មន្ត្រីកំពូលរបស់សហភាពអឺរ៉ុប នឹងបញ្ជប់ដោយសេចក្តីថ្លែងការណ៏រួមមួយដោយគាំទ្រដោយរដ្ឋទាំង២៨ ក្នុងការប្តេជ្ញា រួបរួមគ្នាសម្ដៅ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ដែលស្ថិតនៅក្រោមកិច្ចកតិកាសញ្ញាអន្តរជាតិក្រុងប៉ារីស។

សេចក្តីថ្លែងការរួម រវាងប្រទេសមហាអំណាចចិននិងសហភាពអឺរ៉ុប គឺ ទីមួយហើយក្នុងការបន្ថយការប្រើប្រាស់ធ្យូងថ្ម និង ប្រេងឥន្ធនៈ ដោយការប្រើប្រាស់ថាមពលធម្មជាតិឲ្យបានច្រើនជាងមុនដោយត្រូវចំណាយទឹកប្រាក់នៅលើគម្រោងនោះអស់ប្រមាណជា ១០០ ពាន់លាន ដល់ឆ្នាំ២០២០ រួមទាំងសន្យាជួយកាត់បន្ថយការចំណាយរបស់ប្រទេសដែលក្រីក្រទៀតផង។

គណៈកម្មការអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកដែលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារ៉ីសស្តីពីធាតុអាកាស គឺជាសោកស្ដាយ តែយ៉ាងណា មានប្រទេស១០៩ ប្រទេសជាសមាជិកបានចុះហត្ថលេខាលើកតិកាសញ្ញានេះ ដោយមិនរង់ចាំ អាមេរិកឡើយ។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក Li Keqiang បានប្រកាស គាំទ្រយ៉ាងពេញទំហឹងអំពីកតិកាសញ្ញានេះ បើទោះជាសហរដ្ឋអាមេរិក ជាអ្នកប្រើប្រាស់ថាមពលធម្មជាតិធំជាងគេក្នុងឆ្នាំ២០០៧ មិនចូលរួមក៏ដោយ។ ខណៈនេះប្រទេសចិនកំពុង ប្រយុទ្ធប្រឆាំងនៃការបំពុលបរិស្ថាននៅក្នុងទីក្រុង។ ចំណែកសហភាពអឺរ៉ុប កំពុងតែមើលឃើញពីសក្តានុពលរបស់ទីក្រុង ប៉េកាំង ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនៃគ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងការប្រែប្រួលធាតុអាកាស។

ចំណែកលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា អាមេរិកគួរតែបញ្ឍប់សទ្ធិសញ្ញាដ៏អាក្រក់មួយនេះហើយ ចាប់ផ្តើមធ្វើការងារថ្មីមួយទៀត។

លោកត្រាំ ថា៖« ខ្ញុំមិនមានមនាសិការល្អទេដើម្បីគាំទ្រសទិ្ធសញ្ញានេះ ព្រោះ ដូចជា ការដាក់ទណ្ឌកម្មទៅលើអាមេរិក»។

ទាក់ទិនរឿងនេះ លោកត្រាំបាន វាយប្រហារប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលថា ធ្វើឱ្យអាមេរិកទទួលរងគ្រោះ។

លោកត្រាំ ថា៖« ចំពោះសទ្ធិសញ្ញានេះ សហរដ្ឋអាមេរិក មិនដាក់ បន្ទុកសេដ្ឋកិច្ចលើខ្លូនឯងឡើយ។យើងកំពុងដើរចេញ តែយើងក៏ត្រូវរង់ចាំមើលថា តើការចរចាមានលក្ខណៈស្មើភាពឬទេ បើមានវាពិតជាល្អ តែបើកគ្មានគឺមិនអីនោះទេ»។

សហរដ្ឋអាមេរិក គឺជាប្រទេស ទី២ ក្នុងការបញ្ជេញឧស្ម័នបន្ទាប់ពីប្រទេសចិន ។ ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំអាចមានបញ្ហាប៉ះពាល់យ៉ាងខ្លាំង ដល់ការកំណត់និងការកាត់បន្ថយនៃការកើនកំដៅជាសកល៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x