en     km
en     km

នាយក​រដ្ឋមន្ត្រី​៖​ គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​(មានសំឡេង)

Share

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំការឃោសនានយោបាយសម្រាប់គណបក្សប្រជាជនកម្ពុជានៅថ្ងៃ សុក្រនេះ ដែលជាថ្ងៃបិទបញ្ចប់ការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ក្នុងការឃោសនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតនេះ។

លោក ធូ វីរៈ រាយការណ៍ជូនដូចតទៅ៖

គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។
គណបក្សប្រជាជនកម្ពុជានឹងដង្ហែរក្បួនឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ០២ មិថុនា ជាទ្រង់ទ្រាយធំ ដោយមានវត្តមានសម្តេច ហ៊ុន សែន ផងដែរ។

គឺជាលើកទី១ហើយក្នុងរយៈពេល២៤ឆ្នាំក្រោយពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញដឹកនាំការឃោសនាបោះឆ្នោតដោយផ្ទាល់។និយាយទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ នៅផ្លូវ ៦០ម៉ែត្រ ជាយទីក្រុងភ្នំពេញ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាសង្ឃឹមយ៉ាងមាំថា គណបក្សរបស់សម្តេចនឹងឈ្នះឆ្នោតភាគច្រើននៃក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនានេះ។ មានគណបក្សចំនួន១២ចូលរួមក្នុងការប្រកួតនេះ។ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួនប្រាំអាណត្តិនិងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួនបីអាណត្តិមកហើយ។

ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីអាណត្តិមុន គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈក្រុមប្រឹក្សាឃុំសង្កាត់មកគ្រប់គ្រងចំនួន១៥៩២។រីឯគណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ទទួលបានអសនៈសរុបចំនួន៤០។ ហើយក្រោយមកទៀតគណបក្សប្រឆាំងទាំងពីរបានច្របាច់បញ្ចូលគ្នានិងបង្កើតបានជាគណបក្សសង្គ្រោះជាតិ។

បច្ចុប្បន្នអសនៈក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបង្កើនដល់ចំនួន១៦៤៦ ឃុំសង្កាត់។

សម្តេចហ៊ុន សែន បានឈរថ្លែងពីលើវេទិកាដោយពាក់អាវផ្ទៃមេឃមានសញ្ញាទេវតា និងបានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនប្រមាណ៥លាននាក់ឲ្យប្រាប់សមាជិកគ្រួសាររបស់ខ្លួនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សម្តេច ហ៊ុន សែន ដឹកនំាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន ដឹកនំាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។

សម្តេចហ៊ុន សែន៖ «យើងត្រូវប្រែក្លាយ ដោយមោទនភាពថាសមាជិកបោះម្នាក់គឺសន្លឹកឆ្នោតមួយសន្លឹកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិកគណបក្សនយោបាយទាំងអស់ត្រូវទទួលស្គាល់លទ្ធិផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧នេះ។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិក៏ធ្លាប់បានអះអាងថាខ្លួននឹងឈ្នះលើសលុបក្នុងការបោះឆ្នោតអាណត្តិនេះ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង